“​ល្បែង​ទាញព្រ័ត្រ​” ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌ អ​រូបិយ នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​

ភ្នំពេញ: ​ពិធី​ប្រគល់​ជា​ផ្លូវការ​នូវ​វិ​ញ្ញាប​ន​ប័ត្រ​ទទួលស្គាល់ "​ល្បែង​ទាញព្រ័ត្រ​" ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​នៃ​មនុស្សជាតិ នៃ​អង្គការ​យូណេស្កូ ត្រូវបាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ នៅ​សារមន្ទីរ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ តំណាង​អង្គការ យូណេស្កូ បានប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​នោះ ជូន​ដល់​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ បានប្រកាសថា តាំងពី​ឆ្នាំ​២០១៣ មាន​ប្រទេស​៤ គឺ​កម្ពុជា សាធារណរដ្ឋ​កូរ៉េ វៀតណាម និង​ហ្វីលីពីន ដែលមាន​ល្បែង​ទាញព្រ័ត្រ​នេះ បាន​ផ្តួចផ្តើម​រួមសហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​រៀបចំ​ឯកសារ​ដាក់​ស្នើ​ចុះ​បញ្ចូល​ល្បែង​ទាញព្រ័ត្រ ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​អ​រូបិយ​នៃ​មនុស្សជាតិ​។

​សេចក្តីប្រកាស លើកឡើងថា ការរួបរួម​គ្នា​នេះ បានទទួល​ជោគជ័យ​ដ៏​ត្រចះត្រចង់ ដោយ​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ នៅ​ទីក្រុង វិ​ន​ឌុ​ក ប្រទេស ណា​មី​ប៊ី គណៈកម្មការ​អន្តររដ្ឋាភិបាល​នៃ​អង្គការ យូណេស្កូ បានសម្រេច​ក្នុង​សេចក្តីសម្រេច ចុះ "​ល្បែង​ទាញព្រ័ត្រ​" ចូលក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ នៃ​មនុស្សជាតិ តាម​ការស្នើសុំ ហើយ​ដែល​ប្រកាសរ​នេះ នឹងធ្វើ​ឲ្យ​ល្បែង​នេះ ទទួលបាន​នូវ​ការទទួលស្គាល់ និង​ការលើកតម្លៃ ហើយនឹង​ត្រូវ​បានការ​យកចិត្តទុកដាក់​ការពារ​ឲ្យ​គង់វង្ស​ត​ទៅមុខទៀត​។​

​ជាមួយនឹង​ព្រឹត្តិការណ៍​នេះ ក្នុង​ពិធី​នៅ​សារមន្ទីរ​ជាតិ នា​ព្រឹក​ថ្ងៃទី​២១​មករា​នេះ ក៏មាន​ការតភ្ជាប់រ​វា​ង​ព្រះ​សិរ្ស​ព្រះ​ហរិ​ហរ ជា​សមុច្ច័យ​នៃ​សារមន្ទីរ​ជាតិ​សិ​ល្បះ អាស៊ី​ហ្គី​ម៉េ ប្រទេស​បារាំង នៅ​នឹង​ដងខ្លួន ជា​សមុច្ច័យ​នៃ​សារមន្ទីរ​ជាតិ​កម្ពុជា ដែល​បាន​បែក​គ្នា​អស់​រយៈកាល​ជិត ១៣០ ឆ្នាំ​មកហើយ​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ បានប្រកាសថា រូប​បដិមា​ព្រះ​ហរិ​ហរ ជា​វត្ថុ​សក្ការៈ និង​សិ​ល្បះ​ដ៏​ប្រណិត​របស់​ខ្មែរ ក្នុង​រចនាបថ​ភ្នំ​ដា នា​សតវត្ស​ទី​៦-៧​។ ព្រះ​ហរិ​ហរ គឺជា​ការ​បង្រួម​ចូលគ្នា​រវាង ហរិ និង ហរៈ ឲ្យ​មក "​ជាមួយ​" ហើយ​ដែល​ការរួបរួម​នេះ បាន​នាំ​ឲ្យ​មាន​សន្តិភាព និង​ឯកភាពគ្នា រវាង​អ្នក​កាន់​និកាយ​ខាង​ព្រះ​ឥសូរ និង​ព្រះ​នារាយណ៍ ចំពោះ​ព្រះ "​តែមួយ​អង្គ​"​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ បាន​បញ្ជាក់ថា ការជួបជុំ​រវាង​ព្រះ​សិរ្ស និង​ដង​ខ្ល​យ​ន​ព្រះ​ហរិ​ហរ នាពេលនេះ គឺជា​ផ្លែផ្កា នៃ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​ប្រទេស​កម្ពុជា និង​បារាំង ជាពិសេស​គឺ​រវាង​នាយកដ្ឋាន​សារ​មន្តីរ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ ជាមួយនឹង​សារមន្ទីរ​សិ​ល្បះ​អាស៊ី​ហ្គី​ម៉េ ដែល​ផ្អែកទៅលើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា នា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉ារីស ដែល​ផ្អែកទៅលើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា នា​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ស្តីពី ការប្តូរ​បញ្ញើ​វត្ថុ​សិ​ល្បះ ដែល​បានអនុញ្ញាត​ឲ្យ​ព្រះ​សិរ្ស និង​ដងខ្លួន​ព្រះ​ហរិ​ហរ បាន​ជួបជុំគ្នា​នៅ​កម្ពុជា ក៏ដូចជា ការអនុញ្ញាត​ឲ្យ​ជើង​ទម្រ និង​បដិមា​ព្រះ​នាង​ឧមា​រ៉ា បាន​ជួបជុំគ្នា នៅ​ប្រទេស​បារាំង ផងដែរ​៕​