ស្លាប់​ ១១ នាក់ របួស ៣៦​ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃទី​២០​មករា​

ភ្នំពេញ: ១១​នាក់​ បាន​ស្លាប់  ( ស្រី ២​នាក់ ) របួសធ្ងន់ ១៧​ នាក់ (​ស្រី ៣​នាក់​) និងរបួសស្រាល ១៩​នាក់ ( ស្រី ៩​នាក់ ) ដោយសារ​គ្រោះថ្នាក់ចរាចរណ៍ នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នៅទូទាំងប្រទេស។ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ១២ លើក ( យប់ ៦ លើក ) នោះ គឺអ្នកជិះម៉ូតូ​មិន​ពាក់មួក ​ពេល​គ្រោះថ្នាក់​ មាន ១៥​នាក់ (យប់ ១២​នាក់​)។ នេះ​បើ​យោង​តាម​របាយការណ៍របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​របាយការណ៍ បានអោយដឹងថា ​ក្នុង​គ្រោះថ្នាក់ចរាចរណ៍ ​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៣​គ្រឿង ក្នុងនោះ​ មាន​ម៉ូតូ​ចំនួន ១២​គ្រឿង រថយន្ត​ធុន​តូច ៥​គ្រឿង រថយន្ត​ធុន​ធំ ៤​គ្រឿង និងយាន​ផ្សេងៗ ២​គ្រឿង​ផងដែរ​។​

​មូល​ហេតុ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ទាំងនោះ រួមមាន៖ ល្មើស​ល្បឿន ៣​លើក មិន​គោរពសិទ្ធិ ១​លើក មិន​ប្រកាន់​ស្តាំ ១​លើក​ ប្រជែង​គ្រោះ​ថ្នាក់ ៣​លើក បត់​គ្រោះ​ថ្នាក់ ៣​លើក​។ ដោយឡែក​ យាន​ល្មើស​សរុប​ទូទាំងប្រទេស ​មាន ៨៨៤៩​គ្រឿង បានធ្វើការអប់រំ ​មាន ៤៣៥១​គ្រឿង និង​ពិន័យ​សរុប ៤៤៩៨​គ្រឿង ដោយ​​ពុំមាន​ឃាត់​យាន​យន្ត​ទុក​នោះទេ​៕​