លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បិទ​វគ្គ​បណ្តុះបណ្តាល​នាយទាហាន​កងរាជអាវុធហត្ថ ថ្នាក់​អនុ​សេនីយ៍ ជំនា​ន់ទី​១៤

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ នៅ​សាលា​កំបូល បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​នាយទាហាន​កងរាជអាវុធហត្ថ ថ្នាក់​អនុ​សេនីយ៍ ជំនា​ន់ទី​១៤ ក្រោម​អធិបតី​ភាព​​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធ​ពល​​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មានការ​ចូលរួម​ពី​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការរង ឧ​ត្ត​ម​សេនីយ៍ ស្នងការ នាយក​សាលា លោក នាយ​ការិយាល័យ ព្រមទាំង​នាយទាហាន​ជាច្រើនរូប​ផងដែរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អឿ សាវ៉ន នាយក​សាលា​កំបូល បានឱ្យដឹងថា សិក្ខាកាម​មាន​ចំនួន ៨៥​នាក់ កម្មវិធី​ហ្វឹកហ្វឺន សម្រាប់​វគ្គ​នេះ មាន​រយៈពេល​សរុប​ចំនួន ៥​ខែ ស្មើនឹង ២២ សប្តាហ៍ ១​ថ្ងៃ ស្មើនឹង ១៥៥​ថ្ងៃ ស្មើនឹង ៩៣០ ម៉ោង ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៥ ដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦៕​