ការដ្ឋានសំណង់ The Penthouse Residence ចាប់ផ្តើម ដំណើរការហើយ នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ និងភ្ញៀវកិត្តិយសទាំងឡាយ ត្រូវបានអញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដើម្បីចាប់ផ្តើម ដំណើរការសាងសង់ការដ្ឋាន នៃអគារខុនដូប្រណីត លំដាប់ថ្នាក់ ពិភពលោក។ ទន្ទឹមនឹងស្ថេរភាពនយោបាយ កំណើតសេដ្ឋកិច្ច និងការអភិវឌ្ឍ វិនិយោគិន បានបោះទុស លើវិស័យខុនដូប្រណីតៗ របស់ខ្លួន នៅរាជធានីភ្នំពេញ។

The Penthouse Residence ត្រូវបានសាងសង់ឡើង ដើម្បីបំពេញតាមបំណងប្រាថ្នា របស់អតិថិជន ដែលជារចនាបទជីវិត ដ៏ប្រណីត ជាមួយនឹងភាពងាយស្រួល គ្រប់តំបន់ នៃរាជធានីភ្នំពេញ។ The Penthouse Residence មានទីតាំងស្ថិតនៅ អាគារ ៨៣B ផ្លូវសុធារស ដែលជាបេះដូងនៃ រាជធានីភ្នំពេញ។  The Penthouse Residence ជាអគារលំនៅដ្ឋានខ្ពស់ដំបូងគេ ដែលត្រូវបានរចនាឡើង ក្នុងបទដ្ឋានខ្ពស់បំផុត កម្រិតអន្តរជាតិ លំដាប់ផ្កាយ៥។ អ្វីដែលជាបំណង របស់វិនិយោគិន ចំពោះគម្រោងស្ថាបត្យកម្មនេះ គឺអ្វីដែលត្រូវបានបង្កើត នូវការអភិវឌ្ឍនខុនដូប្រណីត ជាលើកដំបូង ក្នុងប្រទេសកម្ពុជា ហើយជាអគារ ដែលមានកំពស់ ៣៦ជាន់។ ជាកន្លែងរស់នៅ ដ៏ស៊ីវីល័យ និងស្រស់បំព្រង ដែលនឹងក្លាយជាលំនៅដ្ឋាន ចំនួន ៤៥៨ កន្លែង។ ជាកន្លែងស្នាក់នៅ ប្រកបដោយកិត្យានុភាព និងស័ក្តិសមជាគេហដ្ឋាន លំដាប់កំពូលពិតៗ។ លំនៅដ្ឋាននីមួយៗ មានលក្ខណៈប្លែកៗពីគ្នា ដោយមានការរចនា បែបលក្ខណៈសិល្បៈ ពិសេសនោះមានបរិយាកាស ខ្យល់ដង្ហើមបរិសុទ្ធ ជាមួយនឹងជំនោរទន្លេបាសាក់ និងទេសភាពស្រស់ត្រកាល ក្នុងទីក្រុង ដែលធ្វើឲ្យ The Penthouse Residence ក្លាយជាទិសដៅ ដែលមនុស្សចង់រស់នៅ ច្រើនបំផុត ក្នុងរាជធានីភ្នំពេញ។

The Penthouse Residence ជាខុនដូលំដាប់ផ្កាយ ៥ ដំបូងបំផុស ក្នុងប្រទេសកម្ពុជា ដែលមានទីតាំង នៅខាងមុខផ្សារទំនើប AEON និង សណ្ឋាការ Sofitel Phnom Penh ដែលជាទីតាំង នៅចំកណ្តាលទីក្រុងភ្នំពេញ ពោរពេញដោយភាពងាយស្រួល និងរស់នៅក្នុងភាពស៊ីវីល័យ។ នៅជុំវិញ The Penthouse Residence មានសាលារៀន មន្ទីរពេទ្យ ស្ថានទូត អគារពាណិជ្ជកម្ម ជាច្រើន និងជាកន្លែង ប្រកបដោយផាសុខភាព និងសុវត្ថិភាពបំផុត ក្នុងការរស់នៅ ដោយចំណាយពេលតែ មួយនាទីប៉ុណ្ណោះ ទៅកាន់ផ្សារទំនើប AEON។ អគារទាំងមូល បំពាក់ដោយកញ្ចក់ថ្លា ដែលអាចឲ្យអ្នកទស្សនា ពីទេសភាពទីក្រុងភ្នំពេញ ទាំងស្រុងដូចជា៖ ព្រះបរមរាជវាំង ទន្លេសាប ទន្លេមេគង្គ ទន្លេចតុមុខ និងវិមានឯករាជ្យ ដែលជាទីតាំងដ៏ល្អបំផុត ក្នុងទីក្រុង នៃប្រទេសកម្ពុជា។

លក្ខណៈពិសេសរបស់អគារ The Penthouse Residence គឺមាន ៣៦ ជាន់ មានអាងហែលទឹក កន្លែងហាត់ប្រាណ សូណា ស្កាយបារ មាននៅជាន់ទី ៣៦ និង មានសន្តិសុខ ២៤ម៉ោង។ អ្វីដែលពិសេសបំផុតមួយទៀត គឺមានភោជនីយដ្ឋានវិល ដំបូងគេនៅកម្ពុជា ដោយផ្តល់ជូនអតិថិជន ទស្សនាទេសភាព បាន ៣៦០ដឺក្រេ ក្នុងទីក្រុង និងអាចវិលបានមួយជុំ ក្នុងរយៈពេលមួយម៉ោង។

អ្វីដែលបានរចនាប្លង់ឡើង គឺបានលើសពីការរំពឹងទុក The Penthouse Residence នឹងផ្តល់ភាពកក់ក្តៅ ដល់ប្រជាជនកម្ពុជា ដែលនឹងត្រូវបានបង្ហាញ នៅក្នុងបរិវេណរចនាបទស្ថាបត្យកម្ម ជម្រើសនៃគ្រឿងសង្ហារឹម និងទីតាំងទេសភាព។ វិនិយោគិន មិនបង្ហាញជូន ឲ្យបានពិស្តារទេ ចំពោះកម្រិតខ្ពស់បំផុត នៃរបៀបរស់នៅ។

អតិថិជនដែលបានកក់ ឬជាវ មានសិទ្ធិស្របច្បាប់ និងអាចចូលមករស់នៅ ក្នុងគេហដ្ឋានថ្មីរបស់ពួកគេបាន ចាប់ផ្តើមនៅឆ្នាំ២០១៨។ ផ្ទះបាយ បានរចនាបែបទំនើប ដែលអតិថិជនអាចជ្រើសរើសបាន ដោយផ្ទាល់ តាមចំណង់ចំណូលចិត្ត និងបញ្ចប់ការសាងសង់ ជាមួយនឹងសម្ភារៈបរិក្ខាទំនើប ពេញនិយម ក្នុងសម័យកាលបច្ចុប្បន្ន ពីរោងចក្រឧស្សាហកម្មល្បីៗ ក្នុងពិភពលោក។

​The Penthouse Residence មានបន្ទប់ ៥ ជម្រើសសម្រាប់អតិថិជន៖

១) Comfort Bedroom

២) Suite 1 + Bedroom

៣) Embassy 2 Bedrooms

៤) President 3 Bedrooms

៥) Richmond Penthouses

ប្រាក់កក់ដំបូងត្រឹមតែ ១,០០០ដុល្លារ តែប៉ុណ្ណោះ សម្រាប់ព័ត៌មានលំអិត សូមទូរស័ព្ទមកលេខ 085 570 570 570 / 023 210 666

The Penthouse Residence នឹងប្រារព្ធពិធី ដាក់ចេញ នូវគម្រោងសាងសង់ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារ Sofitel Phnom Penh៕
ការដ្ឋានសំណង់ The Penthouse Residence ចាប់ផ្តើម ដំណើរការហើយ នៅរាជធានីភ្នំពេញ
ការដ្ឋានសំណង់ The Penthouse Residence ចាប់ផ្តើម ដំណើរការហើយ នៅរាជធានីភ្នំពេញ
ការដ្ឋានសំណង់ The Penthouse Residence ចាប់ផ្តើម ដំណើរការហើយ នៅរាជធានីភ្នំពេញ
ការដ្ឋានសំណង់ The Penthouse Residence ចាប់ផ្តើម ដំណើរការហើយ នៅរាជធានីភ្នំពេញ
ការដ្ឋានសំណង់ The Penthouse Residence ចាប់ផ្តើម ដំណើរការហើយ នៅរាជធានីភ្នំពេញ
ការដ្ឋានសំណង់ The Penthouse Residence ចាប់ផ្តើម ដំណើរការហើយ នៅរាជធានីភ្នំពេញ

បញ្ចូលអត្ថបទដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត