ពលរដ្ឋរស់នៅប្លុកបឹងត្របែកចង់ឲ្យអភិបាលរាជធានី ដោះស្រាយផលប៉ះពាល់នូវការអភិរក្សបឹងត្របែកដោយស្នាមញញឹម​និងមិនព្រមយកសំណងផ្លាស់ប្តូរទីតាំងឡើយ

ថ្លែ​ង​ក្នុ​ង​វេ​ទិ​កា​ដោះ​ស្រា​យ​ផ​ល​ប៉ះ​ពា​ល់​ពី​កា​រ​អ​ភិ​រ​ក្ស​អា​ង​ស្តុ​កទឹ​ក​បឹ​ង​ត្រ​បែ​ក ស្ថិ​ត​ក្នុ​ង​ស​ង្កា​ត់​ផ្សា​រ​ដើ​ម​ថ្កូ​វ​ ខ​ណ្ឌ​ចំ​កា​រ​ម​ន ប្រ​ជា​ព​ល​រដ្ឋ​ជា​ច្រើ​ន​គ្រួ​សា​រ ដែ​ល​រ​ស់​នៅ​លើ​ប្រ​ឡា​យ​បឹ​ង​ត្រ​បែ​ក​ និ​ង មាន​ផ​ល​ប៉ះ​ពា​ល់​​​ ចំ​ពោះ​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​រ​ប​ស់​សា​លា រា​ជ​ធា​នី​ភ្នំ​ពេ​ញ​នោះ​​ បា​ន​សំ​ណូម​ព​រ​ដ​ល់​លោ​ក​ប៉ា​​សុ​ជា​តិ​វ​ង្ស អ​ង​ភិ​បា​ល​ នៃ​គ​ណៈ​អ​ភិ​បា​ល​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ឲ្យ​រ​ក​ដំ​ណោះ​ស្រា​យ​ដោ​យ​ស្នា​ម​ញ​ញឹម​មុ​ន​នឹ​ង​ព​ល​រដ្ឋ​ចា​ក​ចេ​ញ​ទៅ​ កុំ​ឲ្យ​ចេ​ញ​ទៅ​ដោ​យ​ទឹ​ក​ភ្នែ​ក​ឲ្យ​សោះ​ ។  លើ​ស​ពី​នេះ​តំ​ណា​ង​ព​ល​រដ្ឋ​ក៏​សំ​ណូ​ម​ព​រ​ឲ្យ​អា​ជ្ញា​ធ​រ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ផ្ត​ល់​នូវ​គោ​ល​ន​យោ​បា​យ​ជា​សា​ច់​ប្រា​ក់​វិ​ញ  គឺ​មិ​ន​ច​ង់​ផ្លា​ស់​ប្តូ​រ​ទី​តាំ​ង​ឡើ​យ​។ គួរបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះ បាន​ចុះ​ធ្វើ​ការ​ដោះ​ស្រាយចំពោះបញ្ហាប្រឈមមួយចំនួន របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ខណៈ​ដែ​ល​អា​ជ្ញា​ធរ​ បានដាក់គ្រឿងចក្រធ្វើផ្លូវក្រវ៉ាត់បឹងត្របែក និងស្តារប្រឡាយបង្ហូរទឹកស្អុយ នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ។ ក្នុងកិច្ចស្វែងរកដំណោះស្រាយរបស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រ​ជា​ព​ល​រដ្ឋ​បា​ន​ស្នើ​សុំ​ឲ្យ​អ​ភិ​បា​ល​រាជធានីភ្នំពេញ ធ្វើការដោះស្រាយសំណង នៃផលប៉ះពាល់ដល់ពួកគាត់ជាប្រាក់ ដោ​យ​ពួក​គា​ត់​មិ​ន​ទ​ទួល​យ​ក​ ដីគោលនយោបាយនោះទេ ចំពោះសំណើនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានទទួលយក រួច​ និង រា​យ​ការ​ណ៍​ទៅ​ថ្នា​ក់​លើ​ដើ​ម្បី​សុំ​គោ​ល​កា​រ​ណ៍ ក្នុងការដោះស្រាយ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ក្រុមការងារសាលាខណ្ឌចំការមន […]