ជនជាតិ​ភាគ​តិច​ម៉ុង​តាញ៉ា​នឹង​ទទួល​បាន​ការវាយ​តម្លៃ​សម្រាប់​ពាក្យ​សុំសិទ្ធិ​ជ្រកកោន​

មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ជាង​​​១៧០​​​នាក់​​​ដែល​​​​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចុះ​​​ឈ្មោះ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​ ឥឡូវ​​​​នឹង​​​ទទួល​​​បាន​​​ការ​​​វាយ​​​តម្លៃ​​​​​សម្រាប់​ពាក្យ​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​​រីឯជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា១៣​​​នាក់​​​ ដែល​​​ត្រូវ​​​បានផ្តល់​​​ឋានៈជា​​​ជន​​​ភៀស​​​ខ្លួន​រួចហើយ​​​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​ហ្វីលីពីន​​​​​​ខណៈ​​​​ពួក​​​គេ​​​កំពុង​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​នៅ​​​ក្នុង​​​ប្រទេស​​​ទី​​​៣។

នៅ​​​ម៉ោង​​​ប្រហែល​​​​​​៣​​​រសៀល​​​ម្សិលមិញ ​​​លោក ស ខេង​​​​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ជួប​​​ជា​​​មួយ​​​លោក​​ ជែម លីន (James Lynch) ​​​តំណាងប្រចាំតំបន់​របស់​​​​ឧត្តមស្នង​ការ​​​​អង្គការ​​​​​​សហ​ប្រជាជាតិ​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន ​​​(UNHCR) ​ដើម្បី​​​ពិភាក្សា​​​ពាក់​​​ព័ន្ធ​​​នឹង​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​ដែល​​​ឆ្លង​​​ព្រំដែន​​​ចូល​​​មក​​​ប្រទេសកម្ពុជា​​​ កាល​​​ពី​​​ចុង​​​ឆ្នាំ​​​២០១៤ និង​​​ឆ្នាំ​​​មុន​​​ដោយ​​​អះ​​​អាង​​​ថា គេច​​​ពី​​​ការ​​​ធ្វើ​​​ទុក​​​្ខ​​​បុក​​​ម្នេញ​​​នៅ​ក្នុង​ប្រទេស​​​វៀតណាម​​​។

ឱសានវាទ​​​​​​ថ្មី​​​ៗ​​​បំផុត​​​សម្រាប់​​​UNHCR ​​​ដើម្បី​​​​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ជូន​ក្រុម​​​ដំបូងទាំង​​​​១៣​​​នាក់​​​នេះ​​​នៅ​​​ក្នុង​​​ប្រទេស​​​ទី​​​៣​​​បាន​​​ផុត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១០​​​ខែ​​​មករា​​​ ខណៈ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ប្រហែល​​​២០០​​​នាក់​​​ផ្សេង​​​ទៀត​​​​​​ត្រូវ​​​បាន​​​គេ​​​ប្រាប់​​​ថា ពួក​​​គេ​​​មាន​​​ពេល​​​​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​៦ ខែ​​​កុម្ភៈ​​​ មុន​​​ពេល​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​វៀតណាម​​​វិញ ជាហេតុ​​​​ធ្វើ​​​ឲ្យ​​​អ្នក​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​​រាប់សិប​នាក់​​​ហ៊ាន​ប្រថុយ​​​ប្រថាន​អ្វីៗ​គ្រប់យ៉ាង​។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ផាត សុផានិត​​​ មន្ត្រី​​​ខុទ្ទកាល័យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ម្សិលមិញថា ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ាចំនួន​​​១៧១​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចុះ​​​ឈ្មោះ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​ ឥឡូវ​​​​នឹង​​​ទទួល​​​បាន​​​​​​សិទ្ធិ​សម្រាប់​ការវាយ​​​តម្លៃហើយ​​​​​។

ពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​ ឧត្តមសេនីយ៍​​​ឯក ប៉ោ ភក្តិ នាយ​​​រង​​​ខុទ្ទកា​​​ល័យ​​​របស់​​​លោក ស ខេង បាន​​​បញ្ជាក់​​​ថា ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ទាំង​​​នេះ​​​ឥឡូវ​​​នឹង​​​ទទួល​​​បាន​​​ការ​​​វាយ​​​តម្លៃ​​​សម្រាប់​​​​ពាក្យ​​​សុំ​​​សិទ្ធ​ជ្រក​កោន​របស់​​​ពួក​​​គេ​​​។

ឧត្តមសេនីយ៍​​​ឯក​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ ថា “យើង​​​​​​ព្រម​​​ព្រៀង​​​បន្ត​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​គ្នា​​​រវាង​​​កម្ពុជា និង UNHCR  ពាក់​​​ព័ន្ធ​​​ការ​​​កំណត់​​​ឋានៈជន​​​ភៀស​​​ខ្លួន”។

“​​​យើង​​​ចង់​​​ពន្លឿន​​​ដំណើរ​​​ការ​​​​​​សម្ភាសជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ជាង​​​១០០នាក់​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ ហេតុ​​​ដូច្នេះ វាអាច​នឹងមាន​ការ​​​​កំណត់​​​ឋានៈ​ជន​​​ភៀស​​​ខ្លួន​​​​​​របស់​​​ពួក​​​គេ​​​​​​​”។

ឧត្តម​​​សេនីយ៍ឯក ប៉ោ ភក្តិ បាន​​​លើក​​​ឡើង​​​ ទៀត​​​ថា អម​​​ជាមួយ​​​នឹង​​​ការ​​​វាយ​​​តម្លៃ​​​ពាក្យ​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​របស់​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ទាំង​​​នេះ​​​ដែល​​​រហូត​​​មក​​​ដល់​​​ពេល​​​នេះ​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចុះ​​​ឈ្មោះ​​​នោះ​​​​​​​​ រដ្ឋាភិ​​​បាល​​​បាន​​​ព្រម​​​ព្រៀង​​​បញ្ជូន​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​ចំនួន​​​១៣​​​នាក់​​​ដែល​​​មាន​​​ឋានៈជា​​​ជន​​​ភៀស​​​ខ្លួនរួចហើយ​​​​ទៅ​​​ប្រទេស​​​ហ្វីលីពីន​​​ខណៈ​​​កំពុង​​​មាន​​​ការ​​​ខិត​​​ខំ​​​ស្វែង​​​រក​​​ប្រទេស​​​ទី​​​៣​​​ឲ្យ​​​ពួក​​​គេ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​អាច​​​ធ្វើ​​​ការ​​​លើ​​​បញ្ហា​​​ទាំង​​​នេះ…ដើម្បី​​​ស្វែង​​​រក​​​ប្រទេស​​​ទី​​​៣​​​[ឲ្យ​​​ពួក​​​គេ​​​] តាំង​​​លំនៅ​​​ថ្មី​​​”។ពួកគេ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​ហ្វីលីពីន ហើយ​​​ថាវាជា​ជំហាន​​​បន្ទាប់​​​​​​សម្រាប់​​​អ្នក​​​​ទាំង​​​១៣​​​នាក់នេះ​​​​”។ ​​​

“តាម​ការ​គិត​ក្នុងពេល​នេះ​ ​​​គឺ​​​ថា​​ពួក​​​គេ​​​ស្ថិត​​​ក្នុងដំណាក់​កាល​​​​​អន្តរកាល​​​នៅ​​​ឡើយ វា​​​មិន​​​​​​មែន​​​ជា​​​គោល​​​ដៅ​​​ចុង​​​ក្រោយ​​​របស់​​​ពួក​​​គេ​​​ទេ​​​”។

ពេល​​​ថ្លែង​​​នៅ​​​ខាង​​​ក្រៅ​​​កិច្ច​​​ប្រជុំ​​​នៅ​​​ឯ​​​ក្រសួង​​​មហាផ្ទៃ លោក ផាត​ សុផានិត បាន​​​លើក​​​ឡើង​​​ថា លោក​ ជែម លីន បាន​​​ពន្យល់​​​ថា ក្រុម​​​នេះ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ឲ្យ​​​ទៅ​​​ស្នាក់​​​នៅ​​​[ជំរំ​​​​​​បណ្តោះ​​​អាសន្ន​​​]មួយនៅ​​​​​ក្នុង​​​ប្រទេស​​​ហ្វីលីពីន។  តំណាង UNHCR ​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​បន្ទាប់​​ពី​​​ចេញ​​​ពី​​​កិច្ច​​​ប្រជុំ​​​។

លោកស្រី ដេនីស ខហ្វឡែន (Denise Coghlan) ​​​ប្រធាន​​​ទីភ្នាក់​​​ងារ​​​ជន​​​ភៀស​​​ខ្លួន​​​យេស៊ូ​​​ គ្រិស្ត​(Jesuit Refuge Service) ដែល​​​បាន​​​​​​និង​​​កំពុង​​​ផ្តល់​​​ជំនួយ​​​ដល់​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​នៅ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ការ​​​បញ្ជាក់​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ព្រម​​​ព្រៀង​​​នេះ​​​នៅឡើយ​​​ទេ​​​ ប៉ុន្តែ លោក​​​ស្រី​​​ស្វាគមន៍​​​ចំពោះ​​​សេចក្តី​​​រាយការណ៍​​​ដែល​ថា រដ្ឋាភិបាល​​​កម្ពុជា​​​នឹង​​​ដំណើរ​​​ការ​​​ពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​របស់​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​សូម​​​និយាយ​​​ថា ខ្ញុំ​រីក​​​រាយ​​​ខ្លាំង​​​ណាស់​​​ដែល​​​រដ្ឋាភិ​​​បាល​​​កម្ពុជា​​​ធ្វើ​​​តាម​​​កាតព្វកិច្ច​​​របស់​​​ខ្លួន​​​ក្រោម​​​អនុសញ្ញា​​​អន្តរជាតិ​​​​​​ស្តី​​​ពី​​​ជន​​​ភៀស​​​ខ្លួនហើយ​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​ពាក្យសុំសិទ្ធិជ្រកកោន​របស់​​​ពួក​​​គេ​​​នោះ​​​”។

លោក​​​ស្រី​​​បាន​​​បន្ត​​​ថា “យប់​​​មិញ​​​…លោក​​​ហោ ណាំហុង [រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស] ​​​បាន​​​ថ្លែង​​​សុន្ទរកថា​​​ដោយ​​​លើក​​​ឡើង​​​ថា ​​​កម្ពុជា​​​បាន​​​សម្រេច​​​ថា ខ្លួន​​​ចង់​​​ជួយ​​​ជន​​​ភៀស​​​ខ​​​្លួន។​​​បើ​​​ខ្ញុំ​​​គិត​​​ក្នុង​​​ផ្លូវ​​​អាក្រក់​​​ទាំង​​​ស្រុង​​​នោះ ​​​ខ្ញុំ​​​គិត​​​ថា មាន​​​តែ​​​កោះ​​​ណូរូ​​​ទេ ព្រោះ​​​គាត់​​​ធ្លាប់​​​ បាន​​​លើក​​​ឡើង​​​​​​ដូច្នេះ​​​ ប៉ុន្តែ ឥឡូវ​​​​​​ខ្ញុំ​បាន​​ដឹង​​​ហើយ​​​ ‘ហេ ប្រសិន​​​បើ​​​នេះ​​​គឺ​​​ជា​​​អ្វី​​​ដែល​​​ពួក​​​គាត់​​​​បាន​​​និយាយ​​​ជា​​​សាធារណៈ​​​ ប្រហែល​​​​​​ជា​​​ពួកគាត់​បាន​​​យល់​​​ព្រម​​​ថា នេះ​​​គឺ​​​ជា​​​អ្វី​​​ដែល​​​ពួក​​​គាត់​នឹង​​​ធ្វើ​​ ‘​​​ហេតុ​​​ដូច្នេះ​​​ខ្ញុំ​​​សង្ឃឹម​​​ថា វា​​​នឹង​​​ដូច្នេះ”។

“វា​​​ជា​​​ដំណឹង​​​ល្អ​​សម្រាប់ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ និង​​​សកម្មជន​​​ការ​​​ពារ​​​​​​ជនភៀស​​​ខ្លួន”៕ស៊ុយឈាង​​​​

The post ជនជាតិ​ភាគ​តិច​ម៉ុង​តាញ៉ា​នឹង​ទទួល​បាន​ការវាយ​តម្លៃ​សម្រាប់​ពាក្យ​សុំសិទ្ធិ​ជ្រកកោន​ appeared first on ខេមបូឌា ដេលី.