រថយន្ត​ទួរីស​ក្រឡាប់ចាក់​មនុស្ស​ចោល បន្ទាប់ពី​ប៉ះ​ជាមួយ​កុង​តែ​ន័​រ​

Doliprane TVC

ខេត្តកំពង់ឆ្នាំង : មនុស្ស​ចំនួន ៣ នាក់ បាន​រងរបួស​ធ្ងន់ និង ច្រើន​នាក់​ទៀត បាន​រងរបួស​ស្រាល<!–more–>​នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បាន​កើតឡើង រវាង​រថយន្ត​ទួរីស​ដឹក​អ្នកដំណើរ ១ គ្រឿង បាន​ក្រឡាប់​ជាច្រើន​ត្រឡប់ បន្ទាប់ពី​បាន​ប៉ះគ្នា​ជាមួយ​រថយន្ត​ដឹក​កុងតឺន័រ ១ គ្រឿង​ទៀត ក្នុងខណៈពេល​កំពុងបើក​បរ​ធ្វើដំណើរ ក្នុងទិសដៅ​ច្រាស​គ្នា និង បាន​ជ្រុល​ទៅបុក​ម៉ូត​ម៉ាក​សូ​គុន ១ គ្រឿង​ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1D-0438 ដែល​កំពុង​បើកបរ​ដោយ​បុរស​ជនជាតិ​ហ្វ៊ី​លី​ពី​ន​ម្នាក់ រុញ​ផ្ទុប​ដើមឈើ បណ្ដាល​ឲ្យ​ដួល​រងរបួស​ស្រាល ។

រថយន្ត​ទួរីស​ក្រឡាប់ចាក់​មនុស្ស​ចោល បន្ទាប់ពី​ប៉ះ​ជាមួយ​កុង​តែ​ន័​រ​

​ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៣ និង ១៥ នាទី​រសៀល​ថ្ងៃទី ១៧ មករា ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ស្ថិត​ក្នុងភូមិ​ព្រៃពីស ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពុងឆ្នាំង ។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​តូ​រី​ស​ដែល​ក្រឡាប់​នោះ​ម៉ាក ហ៊ីយ៉ាន់ដាយ​ព​ណ៏​ខៀវ​អត់ ស្លា​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ណាក់ មាន​មនុស្ស​ជិះ​ក្នុងនោះ​ពេញ ចំណែក​រថយន្ត​ដឹក​ក​កុងតឺន័រ ម៉ាក​យ៉ាន់​ដាយ​ព​ណ៏​ខៀវ​អត់​ស្លាក​លេខ​ដូចគ្នា​ជា​របស់​ក្រុមហ៊ុន គា ធី បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សៅ កុសល អាយុ ៣៦ ឆ្នាំ ស្នាក់នៅ​រាជធានី​ភ្នំពេញ ។ នៅមុន​ពេល​កើតហេតុ​រថយន្ត តូ​រី​សដឹក​អ្នកដំណើរ បើកបរ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ពី​ខេត្តពោធិ៍សាត់​ឆ្ពោះទៅកាន់​ភ្នំពេញ ហើយ​បាន​ជែង​ស្ដាំ​យានយន្ត​នៅ​ខាង មុខ លុះ​ពេលទៅដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅ​កៀរ​ជាមួយ​រថយន្ត​កុងតឺន័រ​ដែល​កំពុងបើក​បរ​ក្នុងទិសដៅ​ច្រាស់​គ្នា​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ប៉ៃលិន បណ្ដាល​ឲ្យ​រេ​ចង្កូត​ទៅបុក​ម៉ូត​ម៉ាក​សូ​គុន ១ គ្រឿង​ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1D-0438 ដែល​កំពុង​បើកបរ​ដោយ​បុរស​ជនជាតិ​ហ្វ៊ី​លី​ពី​ន​ម្នាក់ រុញ​ផ្ទុប​ដើមឈើ បណ្ដាលឱ្យ​ដួល​រងរបួស​ស្រាល ។ បន្ទាប់មក​រថយន្ត​តួ​រី​ស​នោះបាន​ក្រឡាប់ចាក់​មនុស្ស​ចោល​រងរបួស​ធ្ងន់ និង ស្រាលបែបនេះ​តែម្ដង ។

រថយន្ត​ទួរីស​ក្រឡាប់ចាក់​មនុស្ស​ចោល បន្ទាប់ពី​ប៉ះ​ជាមួយ​កុង​តែ​ន័​រ​

​ក្រោយពេល​កើតហេតុ អ្នកបើករថយន្ត​តូ​រី​សបាន​រត់​គេចខ្លួនបាត់ រីឯ​អ្នករងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវបាន​ប៉ូលិស​នាំយកទៅ​រក្សាទុក ៕ ( ប្រភព : TV5 )

រថយន្ត​ទួរីស​ក្រឡាប់ចាក់​មនុស្ស​ចោល បន្ទាប់ពី​ប៉ះ​ជាមួយ​កុង​តែ​ន័​រ​