យុវជន១៤ឆ្នាំ​​កម្ពុជា​២​រូប​ប្រកួត​វាយ​កូន​បាល់​នៅ​ថៃ​បើក​ឆាក​ចាញ់​មួយ​​ឈ្នះ​មួយ​

យុវជន១៤ឆ្នាំ​​កម្ពុជា​២​រូប​ប្រកួត​វាយ​កូន​បាល់​នៅ​ថៃ​បើក​ឆាក​ចាញ់​មួយ​​ឈ្នះ​មួយ​

​យុវជន​កម្ពុជា​​ពីរ​រូប​កំពុង​ចូល​រួម​ប្រកួត​កីឡា​វាយ​កូន​បាល់​នៅ​ប្រទេស​ថៃ​​មាន​ឈ្មោះ​ថា ITS Deverlopment ​​​ក្រោម អាយុ​ ​១៤ឆ្នាំដែល​ការ​​ប្រកួត​បើក​ឆាក​សប្ដាហ៍​ទី១ ​ក្រុម​កម្ពុជា​​បាន​​ឈ្នះ​មួយ​ប្រកួត​ និង​ចាញ់​មួយ​ប្រកួត​។

 យុវជន១៤ឆ្នាំ​​កម្ពុជា​២​រូប​ប្រកួត​វាយ​កូន​បាល់​នៅ​ថៃ​បើក​ឆាក​ចាញ់​មួយ​​ឈ្នះ​មួយ​លេង សារិនរាជ្យ (ខ្ពស់​) និង​ សំ ឌេវិត ​​

 

លោក ជា ពៅ​ គ្រូ​បង្វឹក​​កីឡា​បាយ​កូន​បាល់​យុវជន​ជម្រើស​ជាតិ​​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា ​សហព័ន្ធ​​​​បាន​បញ្ជូន​យុវជន​ថ្នាល​ក្រោម​​អាយុ​១៤​ឆ្នាំ​​ពីរ​រូប​ទៅ​ប្រកួត​ក្នុង​កម្ម​វិធី​ខាង​លើ​ ដែល​មាន​ជិត ​២០​ប្រទេស​កំពុង​ប្រកួត​ប្រជែង​ដណ្ដើម​ចំណាត់​ថ្នាក់​នៅ​លើ​ទឹក​ដី​​ប្រទេស​ថៃ។ យុវជន​ទាំង​ពីរ​នាក់​ឈ្មោះ លេង សារិនរាជ្យ និង​ សំ ឌេវិត ​​ចាប់​ផ្ដើម​ប្រកួត​សប្ដាហ៍​ទី១ ចាញ់​មួយ​ប្រកួត​ និង​​ឈ្នះ​មួយ​ប្រកួត​ដូច​គ្នា។

 

គ្រូ​បង្វឹក​​រូប​នេះ​​បន្ត​ថា ការ​បញ្ជូន​ទៅ​នេះ​ក្នុង​​គោល​បំណង​បណ្ដុះ​ថ្នាល​យុវជន​​សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​ពាន​រង្វាន់​ខាង​លើ​ក្មេង​ទាំង​ពីរ​ នឹង​ចូល​រួម​ប្រកួត​ចំនួន​ពីរ​សប្ដាហ៍​​ទើប​ចប់​ភារកិច្ច​ត្រឡប់​មក​ទឹក​ដី​កំណើត​វិញ។

 

​កម្ម​វិធី​ប្រកួត​នេះ​គឺ​​​​លក្ខណៈ​វិល​ជុំ​សន្សំ​ពិន្ទុ​​ដើម្បី​ប្រជែង​យក​ចំណាត់​ថ្នាក់​។ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ នឹង​បញ្ជូន​យុវជន​​ក្រោម​អាយុ​១៦ឆ្នាំ​ទៅ​ប្រកួត​ក្នុង​កម្ម​វិធី Davis Cup ​នៅ​ប្រទេស​ស្រីលង្កា​នា​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ៕

 

យុវជន១៤ឆ្នាំ​​កម្ពុជា​២​រូប​ប្រកួត​វាយ​កូន​បាល់​នៅ​ថៃ​បើក​ឆាក​ចាញ់​មួយ​​ឈ្នះ​មួយ​

 

យុវជន១៤ឆ្នាំ​​កម្ពុជា​២​រូប​ប្រកួត​វាយ​កូន​បាល់​នៅ​ថៃ​បើក​ឆាក​ចាញ់​មួយ​​ឈ្នះ​មួយ​


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
រូប​ថត​៖ ផ្ដល់​ឲ្យ​