ស្មាតហ្វូន ZTE Nubai Prague S ពិតជាមានសមត្ថភាពខ្លាំងអស្ចារ្យមែន

ស្មាតហ្វូន ZTE Nubai Prague S ពិតជាមានសមត្ថភាពខ្លាំងអស្ចារ្យមែន

Nubai Prague S ជាស្មាតហ្វូនដ៏ថ្មីស្រឡាងមួយរបស់ក្រុមហ៊ុន ZTE នៅក្នុងប្រទេសចិនដែលវាត្រូវបានផលិតឡើងប្រកបដោយលក្ខណៈ សម្បត្តិយ៉ាងទំនើបអស្ចារ្យ មិនចាញ់ស្មាតហ្វូនទំនើបដ៏ទៃៗទៀតនាពេលបច្ចុប្បន្នឡើយ ។ ស្មាតហ្វូននេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត គួរអោយចង់ប្រើប្រាស់ តួខ្លួនរបស់វាត្រូវបានផលិតឡើងពីអាលុយមីញ៉ូមដ៏រឹងមាំ ស្តើងងាយស្រួលចាប់កាន់ វាមានអេក្រង់ទំហំ 5.2 អ៊ីញ ជាប្រភេទ Super AMOLED capacitive ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 ភិចសែល ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ ម៉ត់ល្អ ត្រជាក់ភ្នែក ។ Nubai Prague S មានកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល អមជាមួយ LED Flash ធំមួយគ្រាប់សំរាប់ថតនៅពេល យប់អោយកាន់តែច្បាស់ល្អដូចពេលថ្ងៃ រីឯកាមេរ៉ាមុខមានទំហំ 8 មេហ្គាភិចសែល ។ ស្មាតហ្វូននេះមានមេម៉ូរីម៉ាស៊ីនដ៏ធំគឺទំហំ 64 ជីកាបៃ ឯនោះ ថែមទាំថអាចបន្ថែមមេម៉ូរីកាតបានរហូតដល់ទំហំ 128 ជីកាបៃទៀត ហើយប្រើបន្ទះឈីប Qualcomm MSM8939 Snapdragon 615, មានរ៉េម ទំហំ 3 ជីកាបៃ, ដើរដោយស៊ីភីយូ Quad-core 1.5 GHz Cortex-A53 និង quad-core 1.0 GHz Cortex-A53 ។ ចំពោះប្រព័ន្ធប្រតិបត្តិការ របស់វាគឺ Android OS, v5.0.2 (Lollipop) ហើយមានពីរព៌ណគឺ ព៌ណស និងណ៌ណផ្កាកុលាបមាស ។

ស្មាតហ្វូន ZTE Nubai Prague S ពិតជាមានសមត្ថភាពខ្លាំងអស្ចារ្យមែន

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.2 inches (1080 x 1920 pixels)
  • បន្ទះឈីប : Qualcomm MSM8939 Snapdragon 615
  • CPU : Quad-core 1.5 GHz Cortex-A53 & quad-core 1.0 GHz Cortex-A53
  • RAM : 3 GB
  • Memory ខាងក្នុង : 64 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ទំហំ 128 GB
  • កាមេរ៉ាក្រោយ : 13 MP, LED flash
  • កាមេរ៉ាមុខ : 8 MP
  • ថាមពលថ្ម : Li-Ion 2200 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.0.2 (Lollipop)
  • ពណ៌ : White, Rose Gold

ស្មាតហ្វូន ZTE Nubai Prague S ពិតជាមានសមត្ថភាពខ្លាំងអស្ចារ្យមែន

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្មាតហ្វូន ZTE Nubai Prague S ពិតជាមានសមត្ថភាពខ្លាំងអស្ចារ្យមែន
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្មាតហ្វូន ZTE Nubai Prague S ពិតជាមានសមត្ថភាពខ្លាំងអស្ចារ្យមែន

ចុះថ្ងៃទី21 ខែមករា ឆ្នាំ 2016 ម៉ោង 10:00 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ