Man United នឹង​យក​ឈ្នះ Real ក្លាយ​ជា​ក្លឹប​រក​ចំណូល​បាន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក

Man United នឹង​យក​ឈ្នះ Real ក្លាយ​ជា​ក្លឹប​រក​ចំណូល​បាន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក

ក្រុម​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​បាន​ព្យាករណ៍​ថា បិសាច​ក្រហម Manchester United នឹង​ក្លាយ​ជា​ក្លិប​បាល់ទាត់ដែល​យក​ចំណូល​បាន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ​នៅ​ឆ្នាំ​២០១៧។

 

Man United នឹង​យក​ឈ្នះ Real ក្លាយ​ជា​ក្លឹប​រក​ចំណូល​បាន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក

 

ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ឈ្មោះ Deloitte ខាងលើ​អះអាង​ថា Man Utd នឹង​បញ្ចប់​កំណត់ត្រា​ឈរ​លើ​កំពូលតារាង Football Money League រយៈ​ពេល​១២ឆ្នាំ​ជាប់​គ្នា​របស់ Real Madrid ជា​ក្លឹប​រក​ចំណូល​ច្រើនជាង​គេ​ប្រចាំ​ឆ្នាំ។

 

អ្នក​នាំ​ពាក្យ Deloitte បាន​និយាយ​ថា៖ “ការ​ត្រឡប់​មក​លេង​នៅ Champions League វិញ ចំណូល​យ៉ាង​ធំពី Adidas និង​អ្នក​ឧបត្ថម្ភ​ផ្សេងៗ រួម​ជាមួយ​នឹង​ការ​លក់​សិទ្ធ​ផ្សាយ​បន្ត​ផ្ទាល់​ទូរទស្សន៍ នឹង​ធ្វើ​ឲ្យ Manchester United ឡើង​ទៅ​កំពូល​តារាង Football Money League លើ Real Madrid នៅ​ឆ្នាំ​ក្រោយ ដែល​បើ​តាម ការ​ប៉ាន់ស្មាន​ក្លឹប​នឹង​រក​ចំណូល​បាន​ប្រហែល ៥០០លាន​ផោន។”

 

លទ្ធផល​នៅ​ក្នុង​ឆ្នាំនេះ United បាន​ធ្លាក់​ចំណាត់ថ្នាក់​ពី​លេខ២ មក​លេខ​៣ ដោយ​រក​ចំណូល​បាន​ជាង ៤០០ លាន​ផោន ហើយ​លេខ​២បាន​ទៅ​លើ Barcelona រក​ចំណូល​បាន​ជាង ៤៣២​លាន​ផោន ដោយ​ឡែក Real Madrid បន្ត​ឈរ​នៅ​កំពូល​តារាង​ក្លឹប​មាន​ចំណូល​ច្រើន​ជាង​គេ ដែល​រក​ចំណូល​បាន ជាង៤៤៤ លាន​ផោន៕

 

ចុចអាន៖ Van Gaal កំពុង​ពិចារណា​​ ​​ចេញ​ពី​ Man Utd មុន​កិច្ច​សន្យា

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail