អត្តពលិក កម្ពុជា ចូលរត់ពាក់កណ្តាល ម៉ារ៉ាតុង នៅទីក្រុង ហូជីមិញ

 ភ្នំពេញ៖ កីឡាក ឈុន ប៊ុនថន និងកីឡាការិនី ហេង ម៉ីជួ រួមជាមួយគ្រូបង្វឹកម្នាក់កីឡាករ ៣នាក់ផ្សេងទៀតសុទ្ធតែបានប្តេជ្ញាចិត្ត ខ្ពស់ធ្វើឲ្យល្អ សម្រាប់ព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុងនៅ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងនាមតំណាងឲ្យសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងក្រុមហ៊ុនអនឡាយឧបត្ថម្ភចំនួន៨៣៤ ដុល្លារ។

កីឡាការិនីអត្តពលកម្ម ហេង ម៉ីជួ រត់វិញ្ញាសាចម្ងាយ៥គីឡូម៉ែត្រនិង១០គីឡូម៉ែត្រ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ឲ្យដឹងថា នាងខ្ញុំនិងព្យាយាមធ្វើឲ្យល្អបំផុត នៅក្នុងព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងនៅ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ កីឡាករជម្រើសជាតិកម្ពុជា និងមន្ត្រីបម្រើការងារ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងជាអ្នកសម្របសម្រួល ក្រុមការងារ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបន្តទៀតថា បច្ចុប្បន្នលោកគ្រូ ពៅស៊ីថា តម្រូវឲ្យខ្ញុំហ្វឹកហាត់វិញ្ញាសា រត់ចម្ងាយ៥-១០គីឡូម៉ែត្រ សម្រាប់រយៈពេល២ឆ្នាំខាងមុខ ដែលជាទិសដៅតម្រង់ទិសឆ្ពោះទៅ រត់ចម្ងាយវិញ្ញាសារត់ ចម្ងាយ២១-៤២គីឡូម៉ែត្រ នាឆ្នាំ២០២៣។

កីឡាការិនីវ័យ២២ឆ្នាំរូបនេះ បានបន្តទៀតថា ថិរវេលាចុងក្រោយរបស់ខ្ញុំធ្វើ ក្នុងវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រ ២០នាទី៤៣វិនាទី។ ចំណែកឯ កីឡាករ ឈុន ប៊ុនថន មកពីក្លិបកង់ហោះបានឲ្យដឹងថា តាមពិតទៅខ្ញុំជាអតីតកីឡាករ ជម្រើសជាតិកីឡាទ្រីយ៉ាងត្លុងកម្ពុជា ហើយបានគ្រង តំណែងជើងឯកឆ្នាំ២០១៥ នៅខេត្តកែបលើវិញ្ញាសា ចំនួន៣ប្រភេទផ្សេងគ្នា គឺហែលទឹកចម្ងាយ១.៥គីឡូម៉ែត្រ ជិះកង់ចម្ងាយ៤០គីឡូម៉ែត្រ និងត្រូវបន្តរត់ចម្ងាយ១០គីឡូម៉ែត្រ ដោយបញ្ចប់ក្នុងថិរវេលា២ម៉ោង១៩នាទី។ កីឡាករ ឈុន ប៊ុនថនបានបន្តទៀតថា ខ្ញុំនិងព្យាយាមធ្វើឲ្យថិរ វេលាតិចបំផុត ខណៈថិរវេលាចុងក្រោយ ក្នុងការហ្វឹកហាត់រយៈពេល៤សប្តាហ៍ លើវិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រ ធ្វើបានសម្រេច ក្នុងថិរវេលា៣៦នាទី។

 លោក ពៅ ហុកប្រតិភូដឹកនាំកីឡាករកីឡាការិនី អត្តពលកម្ម តំណាងឲ្យសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបានដឹងថា ចំពោះដំណើរចេញទៅចូលរួម ប្រនៅប្រទេសវៀតណាមនាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នេះ មានកីឡាក៥នាក់ទី១-កីឡាករ ម៉ាវីរ៉ូ រត់ចម្ងាយ២១គីឡូម៉ែត្រ ទី២-កីឡាករ កាំង ធឿន រត់ចម្ងាយ៥គីឡូម៉ែត្រ ទី៣-កីឡាករ ឈុន ប៊ុនថន រត់ចម្ងាយ១០គីឡូម៉ែត្រ ទី៤-កីឡាករផាន សុភក្រ រត់ចម្ងាយ ១០គីឡូម៉ែត្រ ទី៥-លោកពៅ ហុង រត់ចម្ងាយ១០គីឡូម៉ែត្រទី៦-កីឡាការិនី ហេង ម៉ីជួ រត់ចម្ងាយ៥គីឡូម៉ែត្រ។ លោកបានបន្តទៀតថា កីឡាករកីឡាការិនីទាំង៦នាក់ ទទួលបានការជួយ ឧបត្ថម្ភពីក្រុមហ៊ុន អនឡាញនៅថវិកាចំនួន ៣លាន៥រយដបបួនពានរៀល និងសាកលវិទ្យាល័យចំនួន ៣០០ដុល្លារ សម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម៕

អត្តពលិក កម្ពុជា ចូលរត់ពាក់កណ្តាល ម៉ារ៉ាតុង នៅទីក្រុង ហូជីមិញ

អត្តពលិក កម្ពុជា ចូលរត់ពាក់កណ្តាល ម៉ារ៉ាតុង នៅទីក្រុង ហូជីមិញ