ជិះម៉ូតូទៅលេងមិត្តភក្តិ ត្រឡប់មកវិញ ចោរប្លន់តាមផ្លូវ

ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូមួយគ្រឿង ទៅលេងមិត្តភក្តិនៅម្តុំបឹងសាឡាង លុះបានប្រហែលជា៣ម៉ោង ក៏បានមក ជិះត្រឡប់មកផ្ទះវិញ ត្រូវបានចោរពីរនាក់ជិះម៉ូតូមួយគ្រឿង តាមមកពីក្រោយដកកាំភ្លើងខ្លី គំរៀមរកបាញ់ ប្លន់យកម៉ូតូទៅបាត់ ដោយសុវត្ថិភាពភាព នៅម៉ោង ២នឹង២០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ចំណុចផ្លូវលេខ២៧១ បត់ស្ដាំចូលតាមខ្លោងទ្វារ វត្តសន្សំកុសល ប្រមាណជាង900ម៉ែត្រ តាមបណ្ដោយផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីនារីរងគ្រោះឈ្មោះ រិន ចេតនា បានអោយដឹថា មុនពេលកើតហេតុរូបនាង បានជិះម៉ូតូមួយគ្រឿង ម៉ាកស្គូបពីពណ៌ក្រហម លាយសពាក់ស្លាកលេខ បន្ទាយមានជ័យ6962 ទៅលេងមិត្តភក្តិ នៅម្តុំបឹងសាឡា ក្រោយ មកនារីរងគ្រោះបានជិះត្រឡប់មកផ្ទះវិញ តាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីកើតទៅលិច លុះមកដល់ផ្លូវបត់ ចូលទៅវត្តសន្សំកុសល់ចណុច កើតខាងលើក៏លេមុខចោរពីនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកនិចពណ៌សមិនចាំស្លាកលេខ បានបើកមកពីក្រោយអែបម៉ូតូគៀរ អោយឈប់រួចដកកាំភ្លើងខ្លី គំរាមបាញ់ នៅពេលនោះស្ត្រីរងគ្រោះ មានការភិតភ័យក៏បានអោយម៉ូតូនិងទូរសព្ទ័ ទៅចោរនោះទៅបន្ទាប់ មកក្រុមចោរ បានយកម៉ូតូនិងទូរសព្ទ័ ជិះចេញទៅបាត់ទៅដោយសុវត្ថភាព។

ក្រោយកើតហេតុ នារីរងគ្រោះបានត្រឹមតែទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិបឹងទំពុន ទាំងសោកស្តាយតែប៉ុណ្ណោះ៕

ជិះម៉ូតូទៅលេងមិត្តភក្តិ ត្រឡប់មកវិញ ចោរប្លន់តាមផ្លូវ

ជិះម៉ូតូទៅលេងមិត្តភក្តិ ត្រឡប់មកវិញ ចោរប្លន់តាមផ្លូវ

ជិះម៉ូតូទៅលេងមិត្តភក្តិ ត្រឡប់មកវិញ ចោរប្លន់តាមផ្លូវ