វ៉ាង ស្រីណូ ៖ ​វ័យខ្ញុំ​​កាន់​តែ​ចាស់​ ល្មម​នឹង​បាន​​របស់​ពិត​ហើយ

វ៉ាង ស្រីណូ ៖ ​វ័យខ្ញុំ​​កាន់​តែ​ចាស់​ ល្មម​នឹង​បាន​​របស់​ពិត​ហើយ

វ៉ាង ស្រីណូ​ ប្រាប់​ Sabay ​កាល​ថ្ងៃ​កាត់​ចំណង​ដៃ​បង​ស្រី​បង្កើត​​ថា​ ឥឡូវ​នេះ​វ័យ​នាង​កាន់​តែ​ចាស់​​ជាង​មុន​ ដូច្នេះ​មិន​អាច​ពាក់​របស់​ក្រឡៃ​​​ដូច​មុន​បាន​ទៀត​ទេ​ព្រោះ​មើល​ទៅ​មិន​សូវ​សម។

 

តួ​ស្រី​ក្នុង​រឿង “មនុស្ស​ឬ​ខ្មោច”ថ្លែង​ ៖ “វ័យ​ខ្ញុំ​កាន់​តែ​ចាស់​ដែរ​ហើយ បើ​សិន​ជា​​ពាក់​ក្រឡៃ​វា​មើល​ទៅ​រយីង​រយោង​មិន​សម​នឹង​វ័យ​ខ្ញុំ​ពេល​នេះ​ទេ។​ពីមុន​ខ្ញុំ​ចូល​ចិត្ត​ក្រឡៃ​ ទៅ​តាម​សម័យ​​​កាល​គេ​អីចឹង ​ប៉ុន្តែ​ឥឡូវ​ វ័យ​ពេល​នេះ​ សម​នឹង​ខ្ញុំ​ពាក់​របស់​ពិត​ហើយ ​”។

 

វ៉ាង ស្រីណូ ៖ ​វ័យខ្ញុំ​​កាន់​តែ​ចាស់​ ល្មម​នឹង​បាន​​របស់​ពិត​ហើយ

 

តារា​ធ្លាប់​ស្លៀក​បញ្ចេញ​ដើម​ទ្រូង​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​​ គ្រឿង​អលង្ការ​ពិតជា​បាន​ជួយ​ជា​អត្ថប្រយោជន៍​ដល់​នាង​ ដោយ​លើក​ហេតុផល​ថា​ កាល​ណា​មាន​អាសន្ន​អន់​ក្រ​អី​នាង​អាច​យក​វា​ទៅ​លក់​ដើម្បី​ដោះ​ដូរ​បាន​។

 

ស្រីណូ បន្ថែម៖ “បើ​ខ្ញុំ​​រក​លុយ​បាន​ ខ្ញុំ​ចូល​​ចិត្ត​ទិញ​គ្រឿង​អលង្ការ​ ពេល​ដែល​យើង​មាន​ យើង​បាន​លម្អ​ខ្លួន​ផង​ដែរ​ ម្យ៉ាង​គ្រឿង​អលង្ការ​អត់​ចេះ​ខូច​ បើ​សិន​មាន​អាសន្ន​អី​ យើង​អាច​យក​ទៅ​លក់​ចេញ​វិញ​បាន​បើ​របស់​ក្រឡៃ​ចប់​បាត់”។​​

 

តារា​និយម​ស្លៀក​ពាក់​សិច​ស៊ី បញ្ជាក់​​ទៀត​ថា​ សូម្បី​តែ​រឿង​ស្លៀក​ពាក់​ក៏​លែង​ដូចមុន​ដែរ។ កាល​មុន​និយម​តែ​សិចស៊ី​ឥឡូវ​នាង​ប្រាប់​ថា​ កាត់​បន្ថយ​ហើយ​​ ព្រោះ​វ័យ​ក៏​លែង​ដូច​មុន​ដែរ​៕

 

វ៉ាង ស្រីណូ ៖ ​វ័យខ្ញុំ​​កាន់​តែ​ចាស់​ ល្មម​នឹង​បាន​​របស់​ពិត​ហើយ

 

វ៉ាង ស្រីណូ ៖ ​វ័យខ្ញុំ​​កាន់​តែ​ចាស់​ ល្មម​នឹង​បាន​​របស់​ពិត​ហើយ

 

(ឈុត​អលង្ការ​ ស្រីណូ កាល​ថ្ងៃ​កាត់​ចំណង​ដៃ​បង​ស្រី​នាង)

បង្ហោះ​តែ​រូប​សិចស៊ី ដេននី ក្ដាប់​បាន​​តំណែង​តួឯក​មួយ​បាត់

ទេព រិនដារ៉ូ ឆ្លើយ​តប​អ្នក​រិះគន់​រឿង​ពាក់​ឯក​សណ្ឋាន​យោធា

អត្ថបទ៖ ថា ម៉ាលីដា