Chris Hemsworth តួ​រឿង​”Avengers” ឡើង​សាច់​ដុំ​វិញ​ក្រោយ​សម្រក​ថ​ត​រឿង​​អស់​១៥​គីឡូ


Chris Hemsworth តួ​រឿង​”Avengers” ឡើង​សាច់​ដុំ​វិញ​ក្រោយ​សម្រក​ថ​ត​រឿង​​អស់​១៥​គីឡូ

​បង​ប្រុស​របស់​តារា​សម្ដែង​​អូស្ត្រាលី Chris Hemsworth បាន​បង្ហោះ​រូប​មួយ​សន្លឹក​លើ​បណ្ដាញ Instagram កាល​ពី​​​ថ្ងៃ​ពុធដែល​បង្ហាញ​ពី​សាច់​ដុំ​របស់ Chris បាន​វិល​រក​សភាព​ដើម​ ក្រោយ​​គេ​បាន​​ស្រក​រាង​យ៉ាង​ស្គម​​កំព្រឹង​ដើម្បី​ថត​រឿង​ថ្មី។

 

Chris Hemsworth តួ​រឿង​”Avengers” ឡើង​សាច់​ដុំ​វិញ​ក្រោយ​សម្រក​ថ​ត​រឿង​​អស់​១៥​គីឡូ

Chris Hemsworth ខាងឆ្វេងទី២ពាក់វែនតា

មួយ​រយៈ​មុន​​តួ​អង្គ​ Thor​ក្នុង​រឿង ​”Avengers” រូប​នេះ​បាន​ធ្វើ​​អ្នក​គាំទ្រ​នៅ​ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​​បង្ហោះ​រូប​លើ​​បណ្ដាញ Instagram ពេល​ស្រក​គីឡូ​មើល​មិន​ចង់​ស្គាល់​​ដើម្បី​ដើរ​​តួ​ក្នុង​រឿង “The Heart Of The Sea”។

 

ប៉ុន្តែ​​ប៉ុន្មាន​ខែ​ក្រោយ​មក សាច់​ដុំ​របស់​​ Chris Hemsworth បាន​វិល​​ដូច​ពីមុន​វិញ​ ហើយ​ជា​ពិសេស​សាច់​ដុំដៃ។ តារា​ដែល​សម្រក​រាង​អស់១៥​គីឡូ​​ក្នុង​ការ​ដើរ​តួ​ជា​កម្មករ​នាវា​​​កាល​ពី​ឆ្នាំ​មុន​​ជឿជាក់​ថា លោក​​នឹង​អាច​បង្កើន​សាច់​ដុំ​​ឲ្យ​ធំ​ជាង​នេះ​ដើម្បី​សម្ដែង​ក្នុង​រឿង ​”Thor​” The God of Thunderម្ដង​ទៀត៕

 

Chris Hemsworth តួ​រឿង​”Avengers” ឡើង​សាច់​ដុំ​វិញ​ក្រោយ​សម្រក​ថ​ត​រឿង​​អស់​១៥​គីឡូ

 

Chris Hemsworth តួ​រឿង​”Avengers” ឡើង​សាច់​ដុំ​វិញ​ក្រោយ​សម្រក​ថ​ត​រឿង​​អស់​១៥​គីឡូ

 

Chris Hemsworth តួ​រឿង​”Avengers” ឡើង​សាច់​ដុំ​វិញ​ក្រោយ​សម្រក​ថ​ត​រឿង​​អស់​១៥​គីឡូ

 

ចុចអាន៖Chris Hemsworth តួ​រឿង​”Avengers” សម្រក​គីឡូ​ស្គម​កំព្រឹង​ដើម្បី​ថត​រឿង​ថ្មី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail