​ថៃ​ដាក់​បង្ហាញ​ឆ្អឹង​ដាយ​ណូស័រ អាយុកាល ១១៥លាន​ឆ្នាំ

​ថៃ​ដាក់​បង្ហាញ​ឆ្អឹង​ដាយ​ណូស័រ អាយុកាល ១១៥លាន​ឆ្នាំ

​ក្រុម​អ្នក​ស្រាវ​ជាវ​ថៃ ​សហការ​ជាមួយ​អ្នក​ស្រាវជ្រាវ​ជប៉ុន ​បាន​​​រក​ឃើញ​​​ផូស៊ីល​ដាយណូស័រ ​ប្រភេទ​ថ្មី​ ​នៅ​ខេត្ត​នគរ​រាជ​សីមា ដែល​គេ​កម្រ​ឃើញ​មាន​​លើ​ពិភពលោក។

 

​ថៃ​ដាក់​បង្ហាញ​ឆ្អឹង​ដាយ​ណូស័រ អាយុកាល ១១៥លាន​ឆ្នាំ

 

ឆ្អឹង​​ផ្គុំ​តម្រៀបគ្នា​​​មាន​កម្ពស់​ ២ម៉ែត្រនេះ ​​​ជា​ប្រភេទ​ដាយណូស័រ Iguanodon ដែល​មាន​ន័យ​ថា​ធ្មេញ​ត្រកួត និង​ជា​សត្វ​ស៊ី​រុក្ខជាតិ​​ជា​អាហារ រស់​នៅ​ក្នុង​សម័យ Cretaceous ។

 

ឆ្អឹង​ដែល​​ក្រុម​អ្នក​ជំនាញ​រក​ឃើញ​ក្នុង​ឆ្នាំ ២០០៧​ខាង​លើ​នេះ ​ត្រូវ​បាន​ម្ចាស់ក្សត្រី​សរិនថន ​ដាក់​ឈ្មោះ​ឲ្យ​ថា Sirindhorna khoratensis។

 

ដាយណូស័រ​​ប្រភេទ​នេះ ​ត្រូវ​​វិទ្យាស្ថាន​ស្រាវជ្រាវ​ថៃ​ ជឿ​ថា​​មាន​ជីវិត​រស់​នៅ​​តាំង​ពី ១១៥លាន​ឆ្នាំ​មុន ​មាន​​ប្រវែង​៦ម៉ែត្រ ​និង​ទម្ងន់​ ១តោន។

 

​ឆ្អឹង​ណាយណូស័រ​ដដែល​ ​ត្រូវ​បាន​គេ​ប្រមូល​ផ្គុំ​​ពី​លលាដ៍​ក្បាល និង​​បំណែក​ឆ្អឹង​ អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ និង​យ៉ាង​​ផ្ចិតផ្ចង់​បំផុត។ ​ផូស៊ីល​​នេះ​ត្រូវ​បាន​ថៃ​ដាក់​តាំង​បង្ហាញ​ឲ្យ​មហាជន​បាន​ទស្សនា​​​ជាមួយ​​បំណែក​​​​​ឆ្អឹង របស់របរ​ តាំង​ពី​បុរាណ​កាល​ជាង ១០ ០០០​​ដុំ​ទៀត នៅ​សារមន្ទីរ​ Khorat Fossil Museum ក្រុង​នគរ​រាជសីម៉ា៕

 

​ថៃ​ដាក់​បង្ហាញ​ឆ្អឹង​ដាយ​ណូស័រ អាយុកាល ១១៥លាន​ឆ្នាំ

 

​ថៃ​ដាក់​បង្ហាញ​ឆ្អឹង​ដាយ​ណូស័រ អាយុកាល ១១៥លាន​ឆ្នាំ

 

​ថៃ​ដាក់​បង្ហាញ​ឆ្អឹង​ដាយ​ណូស័រ អាយុកាល ១១៥លាន​ឆ្នាំ

 

 

ចុចអាន៖ បុរស​ថៃ​​ម្នាក់​លួច​លលាដ៍ក្បាល​ខ្មោច​ធ្វើ​មន្តអាគម

ចុចអាន៖ កុមារី​ថៃ​កើត​មក​ពិការ​ជើង​ទាំង​សងខាង ​ឥលូវ​តស៊ូ​រហូត​ក្លាយ​ជា​តារា​ម៉ូដែល

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Khaosod​​