សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

កោះសន្តិភាព​សូម​បង្ហាញ​ជូន​តារា​ស្រី​បរទេស​១០​ដួង​ដែល​រក​ចំណូល​ខ្ពស់​ជាងគេ​ប្រចាំឆ្នាំ​២០១៥ យោង​តាម​គេហទំព័រ​ហ្វ​ប ៖

១-Jennifer Lawrence
នាង​Jennifer Lawrence រក​ចំណូល​បាន​ច្រើន​ជាង​តារា​ស្រី​ផ្សេង​ទៀត​ដែល​បាន​មក​ពី​ការ​សម្តែង​ក្នុង​រឿង​Hunger Games ជា​តួអង្គ Katniss Everdeen ។ នាង​Lawrence រក​ចំណូល​បាន​៥២​លាន​ដុល្លារ ។ ខ្សែភាពយន្ត​នេះ​ធ្វើ​ឱ្យ​នាង​ក្លាយជា​កំពូល​វីរនារី និង​បាន​ជួយ​ឱ្យ​នាង​អាច​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ជាមួយ​ផលិតកម្ម​ភាពយន្ត​ដ៍ទៃ​ដែល​ហៅ​នាង​ទៅ​ថត ។

២-Scarlett Johansson
នាង​Scarlett Johansson រក​ចំណូល​បាន​ពី​ការ​ថត​រឿង​Avenger: Age of Ultron និង​រឿង​ក្រោយ​របស់​នាង​មាន​ចំណងជើង​ថា Lucy​។ ក្នុង​ឆ្នាំ​២០១៥ នាង​Johansson រក​ចំណូល​បាណ​៣៥,៥​លាន​ដុល្លារ ។ នាង​ScarlettJohansson ខុស​ប្លែក​ពី​តារា​ស្រី​ផ្សេង​ទៀត​ត្រង់​ចំណុច​ដែល​ទាមទារ​តម្លៃ​ខ្លួន​ក្នុង​១​រឿង ១០ លាន​ដុល្លារ។

៣-Melissa McCarthy
តារា​ស្រី​សម្បូរ​សាច់​នាង​Melissa McCarthy រក​ចំណូល​បាន​២៣​លាន​ដុល្លារ ។ ចំណូល​របស់​នាង​បាន​មក​ពី​ការ​សម្តែង​ក្នុង​រឿង​Spy ឆ្នាំ​២០១៥ ជា​ចារនារី​ដែល​មាន​មាឌធំ​ធ្វើ​ឱ្យ​ជន​ទុច្ចរិត​ខ្លាច​គ្រប់​គ្នា និង​រឿង​Tammy ឆ្នាំ ២០១៤ ។

៤-Fan BingBing
តារា​ស្រី​ចិន​បាន​លេចមុខ​ក្នុង​ពិភព​ហូ​លី​វូ​ដ​ក្រោយ​សម្តែង​រឿង X-men: Days of Future Past និង​រឿង​ចិន​បែប​បុរាណ គឺ​បិសាច​សក់ស​នៃ​អាណាចក្រ​រុងរឿង ។ BingBing រក​ចំណូល​បាន​២១​លាន​ដុល្លារ ។

៥-Jennifer Aniston
អតីត​ភរិយា​របស់​ប្រេត​ភី​ត​នាង​Jennifer Aniston ពុំ​សូវ​លេចមុខ​ក្នុង​ភាពយន្ត​ប៉ុន្មាន​ទេ តែ​នាង​បាន​ចំណូល​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ នាង​Aniston រក​ចំណូល​បាន​១៦,៥​លាន​ដុល្លារ ។

៦-Julia Robert
នាង​Julia Robert រក​ចំណូល​បាន​១៦ លាន​ដុល្លារ ។ តារា​ស្រី​ជើង​ចាស់​រូប​នេះ​នៅ​តែ​មាន​ប្រជាប្រិយភាព​ក្នុង​ការ​សម្តែង​រឿង ខណៈ​រឿង​ផលិត​ឆ្នាំ​២០១៥ ទទួល​បាន​ជោគជ័យ​ធំធេង និង​បន្ត​មក​រឿង​ក្នុង​ឆ្នាំ​២០១៦ កំពុង​តែ​ដំណើ​ការ​ថត​ក្នុង​ចំណោម​រឿង​ពីរ​ផ្សេង​គ្នា ។

៧-Angelina Jolie
នាង​Angelina Jolie រក​ចំណូល​បាន​១៥ លាន​ដុល្លារ តែ​លេចមុខ​តិចតួច​បំផុត​ក្នុង​ពិភព​លិ​ល្បះ​ភាពយន្ដ ព្រោះ​នាង​មាន​អាជីវកម្ម​ភាពយន្ត​ផ្ទាល់ខ្លួន ។ ស្នាដៃ​រឿង​ដែល​នាង​បាន​ថត គឺ By The Sea ជាមួយ​ស្វាមី​ប្រេត ភី​ត ។ ក្រៅពី​អាជីព​ជា​តារា​សម្តែង​នាង​ជា​ប្រេសិត​ពិសេស​ប្រចាំ​អង្គការសហប្រជាជាតិ​លើ​បញ្ហា​ជនភៀសខ្លួន ។

៨-Reese Witherspoon
តារា​សម្តែង និង​ផលិតករ​នាង​Reese Witherspoon រក​ចំណូល​បាន​១៥​លាន​ដុល្លារ ។

៩-Anne Hathaway
តារា​ស្រី​ច្រមុះ​ស្រួច​នាង​Anne Hathaway រក​ចំណូល​បាន​១២​លាន​ដុល្លារ ។

១០-Kristen Stewart
នាង​Kristen Stewart រក​ចំណូល​បាន​១២ លានដុល្លារ ៕