ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខ្ទាត​ចេញពី​ម៉ូតូ​រង​របួសស្រាល ខណៈ​ពេល​ដែល​រូប​គាត់​​ជិះ​ម៉ូតូ​​​ ​ត្រូវ​រថយន្ដ​​​បុក​ចំ​ពីមុខ​ពេញទំហឹង​អូស​ម៉ូតូ​ជាប់​ក្រោម​រថយន្ដ​ប្រហែល​២០​ម៉ែត្រ​ ទើប​រថយន្ដ​ឈប់​ទៅ​មុខ​លែង​រួច បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​១១៣​កែង​​​ផ្លូវ​លេខ​២៤២ ស្ថិត​ក្នុង​សង្កាត់បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។

សាក្សី​ពី​ក​ន្លែ​ងកើតហេតុ​បានឱ្យ​​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ គេ​​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា​ ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខត​-3526 ភព​1 ​មួយគ្រឿង​ ធ្វើ​ដំណើរ​តាម​​​ផ្លូវ​លេខ​១១៣ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ដ​ម៉ាក ​RangRover ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2V-9959 មួយ​គ្រឿង ជិះ​គ្នា​៣​នាក់​​បើកបរ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាសទិសគ្នា ​​បុក​​ពេញទំហឹង​បណ្ដាល​ឱ្យ​​បុរស​ជា​ម្ចាស់​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​រង​របួសស្រាល ចំណែក​ម៉ូតូ​អូស​ជាប់​ក្រោម​រថយន្ត​ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​ព្យាយាម​បើក​ថយក្រោយ​​ដើម្បី​​ឲ្យ​ជ្រុះ​ម៉ូតូ​ចេញពី​រថយន្ត​ម្តង​ហើយ​ម្តងទៀត​ នៅ​តែ​មិន​ព្រម​ជ្រុះ ទើប​រថយន្ត​បើក​អូស​ជាប់​ម៉ូតូ​ប្រមាណ​២០​ម៉ែត្រ​ ​​ទៅ​មុខ​លែង​រួច ​ហើយ​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​ដើរទៅ​មើល​ជន​រង​គ្រោះ និង​បាន​​ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​របួស ​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​​​ធ្វើការ​សម្របសម្រួល​ដោយ​ភាគី​ខាង​រថយន្ដ​ព្រម​សង​ថ្លៃ​ការ​ខូចខាត​ម៉ូតូ​ដែល​ខូច​ខ្ទេច​ទាំងស្រុង និង​​ចេញ​ថ្លៃព្យាបាល​ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុ​ ​៕