ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះសីហនុ ៖ ​ផ្ទះ​មួយ​ខ្នង​ទំហំ​​៤ម៉ែត្រ​គុណ​៦ម៉ែត្រ ប្រក់​ស័ង្កសី​ ត្រូវ​បាន​​អគ្គិភ័យ​លេប​ត្របាក់​​អស់​គ្មាន​សល់ ​ខណៈ​ម្ចាស់​ផ្ទះ​រវល់​ទៅ​ចូល​រួម​​ហូប​ការ​គេ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង៨និង​២៥នាទីយប់​​​ថ្ងៃទី​២០ មករា ​២០១៦ ស្ថិតនៅ​​​ភូមិ​បន្ទាយ​ប្រីយ៍ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ។

​ក្រោយ​​ហេតុ​ការណ៍​កើត​ឡើង​ភ្លាមៗ គេ​ឃើញ ​លោក លូ គឹមឈន់ នាយក​កំពង់​ផែ​​​ខេត្តព្រះសីហនុ និង​លោក​ស្រី​ជា​ភរិយា​ ​រួម​ទាំង​លោក​ ទិត វុទ្ធី អភិ​បាលស្រុក និង​លោក​ស្រីជា​ភរិយា​ បាន​​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​​ដោយ​បាន​​ជួយ​ឧត្តម្ភ​​​​​ប្រាក់​ចំនួន​២០០ដុល្លារ ​ភួយ​៣ ​ដល់​ក្រុម​គ្រួសារ​​​រងគ្រោះ​ ។

​ចំពោះ​មូល​ហេតុ​​​​ដែល​អគ្គិភ័យ​លេប​ត្របាក់​​​ផ្ទះ​ហ្មត់​​អស់​ខាង​លើ​នេះ ​មិន​​ទាន់​ទទួល​បាន​មូល​ហេតុ​​​ច្បាស់​លាស់នៅ​ឡើយ​ ក្នុង​អគ្គិភ័យនេះ​ដែរ ​ក៏​មិន​បង្ក​​ឱ្យ​មនុស្ស​ណា​ម្នាក់​​គ្រោះ​ថ្នាក់​ដល់​អាយុ​​​ជីវិត​​នោះ​ដែរ  ៕