Liverpool និង Spurs ឈាន​ទៅ​ប្រកួត FA Cup ជុំ​ទី​៤

ក្រុម Liverpool បាន​យក​ឈ្នះក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ​ទី​៤ Exeter City ក្នុង​លទ្ធផ ៣-០ កាលពីថ្ងៃ​ពុធ ដើម្បី​ឡើង​ទៅ​ជួប​ជាមួយនឹងក្រុម West Ham United ក្នុង​ការ​ប្រកួត​ពាន FA Cup ជុំ​ទី​៤ ខណៈ​ដែលក្រុម Tottenham Hotspur បាន​ទម្លាក់​ក្រុម​ជើង​ខ្លាំង Leicester City​។

liverpoolLiverpool បាន​ត្រូវ​ការ​គ្រាប់​បាល់​តាម​ស្មើ​នៅនាទី ទី​៧៣​ពី​សំណាក់​កីឡាករ Brad Smith ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ នៅលើ​ទឹក​ដីក្រុម Exeter ក្នុង​ពេល​ក្រុម​ទាំង​ពីរ​ជួបគ្នា​លើក​ទីមួយ ហើយ​ក្រុម​ស្ថិត​ក្នុង​​ក្រប​ខ័ណ្ឌ League Two មួយ​នេះ លេង​បាន​យ៉ាងល្អ​នៅ​កីឡ​ដ្ឋាន Anfield មុន​​នឹង​ចាញ់​ក្រោមស្នា​ដៃ​ក្រុមម្ចាស់​ផ្ទះ​។ លោក Jurgen Klopp គ្រូ​បង្វឹក​របស់​ក្រុម Liverpool ដែល​បាន​ធ្វើ​ការផ្លាស់​ប្តូរ​សមា​ជិក​១០​​នាក់​ក្នុង​ជម្រើស​ទាំង​១១​នាក់​ដំបូង​របស់​លោកនោះ បាន​កោត​សរសើរ​កីឡាករ​វ័យ​ក្មេង​របស់​លោក​តាម​រយៈ​ការ​​និយាយ​ថា៖​ «ពួកគេ​​លេង​បាន​យ៉ាងល្អ​។ យើង​គួរ​តែ​អាច​ស៊ុត​បាល់​បញ្ចូល​ទី​​​បាន​ជា​ច្រើនក្នុង​ការ​ប្រកួត​ទាំង​ពីរ​តង់​»​។ ស្រប​ពេល​ជាមួយ​គ្នានេះ នៅ​ឯ​កីឡ​ដ្ឋាន King Power របស់​ក្រុម Leicester ឯ​នោះ​វិញ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិកូរ៉េ​ខាង​ត្បូង Son Heung-Min បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​​១​គ្រាប់ និង​ជួយ​ឲ្យមិត្ត​រួមក្រុម​រក​បាន​១​គ្រាប់​ទៀត ខណៈ​ដែល Tottenham បាន​ទទួល​ជ័យ​ជម្នះ ២-០ ដើម្បី​ឈាន​ទៅ​ជួប​​ក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ​ទី​៣ Colchester United​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia