Chelsea កំពុង​ពិភាក្សា​នាំ​យក​ខ្សែ​ប្រយុទ្ធ Pato ពីក្លិប Corinthians

ខ្សែ​ប្រយុទ្ធ Alexandre Pato បាន​បង្ហាញ​យ៉ាង​ច្បាស់​​ទៅកាន់ Chelsea ពី​បំណង​របស់​គេក្នុងការ​ផ្ទេរ​ទៅកាន់​​​កីឡ​ដ្ឋាន Stamford Bridge នៅ​ខែ​​នេះ ហើយ​ការ​ទៅ​ដល់​របស់​គេ​អាច​នឹង​ធ្វើ​ឲ្យ​​រយៈ​ពេល​ខ្ចី​ជើង​របស់​ខ្សែ​ប្រយុទ្ធ Radamel Falcao ត្រូវ​បានកាត់​បន្ថយ និង​ត្រូវ​វិល​ទៅកាន់ក្លិប AS Monaco វិញ​។

patoក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​របស់​អង់គ្លេសមួយ​នេះ​បាន​ធ្វើការពិភាក្សា​ជា​មួយ​នឹង​ភ្នាក់​ងារ​តំណាង​ឲ្យ Pato ដើម្បី​ស្វែងរ​ក​ភាព​ដែល​អាច​ក្នុង​ការនាំ​យក​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប AC Milan រូប​នេះ ដែល​បាន​បង្ហាញ​ខ្លួន​២៧លើក​ឲ្យ​ប្រេស៊ីល ទៅកាន់​អង់​គ្លេស ហើយ​បណ្តាញ​សារ​ព័ត៌​មាន​នៅ​ប្រទេស​ប្រេស៊ីល បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​លើ​លក្ខ​ខណ្ឌ​ផ្ទាល់​ខ្លួន​ត្រូវ​បាន​យល់​ព្រម​ដោយ​ផ្ទាល់​​មាត់​ពី​សំណាក់កីឡាកររូប​នេះ​។ Pato វ័យ​២៦​ឆ្នាំ កំពុង​ជាប់​កិច្ច​សន្យា​​ជា​មួយនឹងក្លិប Corinthians ក្រោយពី​បាន​ចំណាយ​ពេល​ខ្ចី​ជើង​ពីរ​ឆ្នាំ​នៅ​ឯ​ក្លិប Sao Paulo និង​មាន​តម្លៃ​ខ្លួន​ប្រមាណ​ជា​១០​លាន​ផោន (ស្មើនឹង​១៤,២​លាន​ដុល្លារ​អាមេ​រិក) ខណៈ​ដែល​ការ​ពិ​ភាក្សា​ផ្សេង​ៗ​នឹង​ត្រូវ​រៀប​ចំ​ឡើង​រវាងក្លិប​ទាំង​ពីរ​។ ក្លិប Chelsea អាច​នៅ​តែ​​ចង់​បាន Pato ក្នុង​លក្ខ​ខណ្ឌ​​ខ្ចី​ជើង​ជាមួយនឹង​ទស្ស​ន​ទិញ​យក​ដាច់​ក្នុងកិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ ប្រសិនបើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ បង្ហាញ​ពី​វិជ្ជ​មាន​។ ប៉ុន្តែ ខណៈ​ដែល​ក្លិប​របស់​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ដំណើរ​ការ​តិច​តួច​ប៉ុណ្ណោះ​ក្នុង​ការ​ប្រមាញ់​ទិញ​​​កីឡាករ​ដូច​ជា​ Alex Teixeira នៅ​​ឯ​ក្លិប Shakhtar Donetsk ឬ​ក៏​ខ្សែ​ប្រយុទ្ធ Jamie Vardy របស់​ក្លិប Leicester City ពួកគេ​​ចាត់​ទុក Pato ជា​ជម្រើស​ដ៏​មាន​តម្លៃ​ក្នុងការ​ជួយ​ដល់​ពួកគេ​៕

ប្រភព​ព័ត៌​មាន៖ The Guardian