ស្រាវជ្រាវ &raquo ប្លែក​ៗ ពី​នេះ​…​ពី​នោះ

១-​ប្រឆាំង​នឹង​ការ​នេសាទ​ត្រី​បា​ឡែ​ន
សកម្មជន​កូរ៉េ​ខាងត្បូង​ពាក់​ស្រោម​មុខ​ក្នុង​ឯកសណ្ឋាន​ពណ៌​ស យក​ស្ន​ចាក់​ត្រី​បា​ឡែ​ន​នៅ​ក្បែរ​ស្ថានទូត​ជប៉ុន​ក្នុង​ក្រុង​សេ​អ៊ូ​ល ប្រឆាំង​នឹង​ការ នេសាទ​ត្រី​បា​ឡែ​ន ។

២-​យាន​ហោះហើរ​ផ្ទាល់ខ្លួន
អ្នកទេសចរ​ថតរូប​ជាមួយ​យាន​ឈ្មោះ «Martin Jetpack» ផលិត​ដោយ​ក្រុមហ៊ុន «​យានអវកាស​ម៉ា​រី​ន​» នៅ​នូ​វែ​ល​សេ​ឡង់ ដាក់​តាំង​បង្ហាញ​នៅ​ឧទ្យាន​ទឹក​ក្រុង​សឺ​ន​ចើ​ន ប្រទេស​ចិន ក្រោយ​ពី​ក្រុមហ៊ុន​នោះ និង​ក្រុមហ៊ុន​វិទ្យាសាស្ត្រ​គួ​ង​ឈី របស់​ហុងកុង មាន​គម្រោង​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ចិន ។

៣-​ម៉ាស៊ីន​ម៉ាស្សា​មុខ
ឧបករណ៍​ម៉ាស្សា​មុខ​ទំនើប​មួយ​អាច​ប្រើ​សម្រាប់​ម៉ាស្សា​មុខ ព្រមទាំង​ស្បែក​ទូទៅ ដោយ​ប្រើ​ថាមពល​អគ្គិសនី​កម្លាំង​ទាប ។

៤-​បង្កើន​សម្រស់
គ្រូពេទ្យ​កែ​សម្រស់​ក្នុង​ក្រុង​ទុ​យ​នី​ស វះកាត់​ទាញ​សាច់​មុខ​បុរសម្នាក់ ។ ជា​ទូទៅ​ស្ត្រី​និយម​កែ​សម្រស់ ប៉ុន្តែ​បច្ចុប្បន្ន​បុរស​កែ​សម្រស់​គឺជា​រឿង​ធម្មតា ។

៥-​ហោះ​ជា​ក្រុម
ក្រុម​នារី​សហរដ្ឋអាមេរិក បង្ហាញ​រូបភាព​ការ​ហោះហើរ​របស់​យន្តហោះ WB-57 ដោយ​មាន​យាន​ប្រភេទ T-6 មួយ​គ្រឿង​ទៀត​ជា​អ្នក​ថត​នៅ​ពីលើ​ក្រុង​ហ៊ីវ​តុ​ន រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ។

៦-​ទិវា​រំឭក​ខួប​ជំងឺអេដស៍
ក្រុម​អ្នក​ស្ម័គ្រចិត្ត​ឥណ្ឌា​នាំ​គ្នា​អុជ​ទៀន​តម្រៀប​ជា​រូប​បូ​យក្ស ក្នុង​ទិវា​ជំងឺអេដស៍​ពិភពលោក នៅ​តំបន់​ទ្រី​ពូ​រ៉ា ភាគ​ឥ​សាន​ប្រទេស​ឥណ្ឌា ។

៧-​កាំជ្រួច​ជជុះ
ក្រុមហ៊ុន​អវកាស «Blue Origin»​របស់​អា​មេ​រិ​ក​បង្ហាញ​កាំជ្រួច​អវកាស​ដែល​ឆ្លងកាត់​ការ​សាកល្បង​ចុះ​នៅ​អាកាសយានដ្ឋាន​ក្នុង​បំណង​ដឹក​អ្នកទេសចរ​ទៅ​សិក្សា​នៅ​លើ​លំហ​អវកាស ។

៨-​មនុស្ស​យន្ត​អ្នកចម្ការ
មហាវិទ្យាល័យ​«​អាត់​ស៊ូ​ណូ​មូ​យ៉ា​» បង្ហាញ​មនុស្ស​យន្ត​បេះ​ផ្លែ​ស្ត្រ័​រ​ប៊ើ​រី នៅ​ក្នុង​ពិព័រណ៍​មនុស្ស​យន្ត​អន្តរជាតិ ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។

៩-​ហាម​ទទួលទាន​ប្រៃ
ផ្នែក​សុខាភិបាល​របស់​រដ្ឋ​ញូ​វ​យ៉​ក បង្ហាញ​រូបថត​ប្រឆាំង​ការ​ទទួលទាន​អំបិល​ច្រើន រួម​ទាំង​មាន​បទ​បង្ហាញ​ដល់​ភោជនីយដ្ឋាន​នានា ត្រូវ​ដាក់​ស្លាក​បញ្ជាក់​ពី​បរិមាណ​អំបិល​នៅ​ក្នុង​អាហារ ។ ការ​ណែនាំ​នោះ គឺ​មិន​ឱ្យ​ទទួលទាន​អំបិល​លើស​ពី​១​ស្លា​ព្រា​កាហ្វេ​ក្នុង​១​ថ្ងៃ ៕