មាន​ប្រិយមិត្ត​ណា​ខ្លះ​ប្រើ Google Plus?

មាន​ប្រិយមិត្ត​ណា​ខ្លះ​ប្រើ Google Plus?

មិន​ដូចជា Facebook ដ៏​ពេញ​និយម​​តាំង​ពី​ទីក្រុង​ដល់​ជនបទ Google Plus មិន​សូវ​ទទួល​ការ​ពេញនិយម​និង​​កម្សាន្ត​ផុលផុស​បើ​ទោះ​បី​បណ្តាញ​សង្គម​មួយ​នេះ មាន​ប្រជាប្រិយភាព​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន។ ​អ្នក​ខ្លះ​ពេល​លើក​ឡើង​ពី​បណ្ដាញ​សង្គម​មួយ​នេះ ហាក់​ស្ទាក់ស្ទើរ​និង​​​មិន​ដែល​ឮ​ទៀត​ផង។

 

មាន​ប្រិយមិត្ត​ណា​ខ្លះ​ប្រើ Google Plus?

 

Google Plus (Google+) ជា Social Network មាន​លក្ខណៈ​ប្រើប្រាស់​ប្រហាក់ប្រហែលFacebook តែ​ហាក់​នៅ​ឆ្ងាយ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពលរដ្ឋ​កម្ពុជា​មិន​ដូច Facebook។

 

Google+ (G+ ឬ​Google Plus) ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Google បច្ចុប្បន្ន​មាន​អ្នក​កម្សាន្ត​ជា​ប្រចាំ​ប្រមាណ ៤០០ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក។

 

តើ​ប្រិយមិត្ត​ណា​ខ្លះ​ធ្លាប់​លេង Google + ហើយ​យល់​ឃើញ​បែប​ណា​ដែរ? ចុះ​ប្រិយមិត្ត​មិន​ទាន់​មាន​គណនី ចាប់​អារម្មណ៍​ចង់​សាកល្បង​លេង​កម្សាន្ត​ដែរ​ឬ​ទេ?