រញ្ជួយដីកម្រិត ធ្ងន់គួរសម វាយប្រហារ ភាគពាយ័ព្យចិន

ម៉េនយាន៖ គ្មានមនុស្សស្លាប់ នោះឡើយ នៅក្នុងគ្រោះធម្មជាតិរញ្ជួយដីផែនដីកម្រិតបង្គួរ ៦,៤ នៃ រង្វាស់រ៉ិចទ័រ ដែលបានវាយប្រហារខេត្តគីងហៃ នៅភាគពាយ័ព្យ ប្រទេសចិន កាលពីយប់ ម៉ោង ១ និង ១៣ នាទីរំលងអធ្រាត ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ ២០១៦ ។ នេះបើតាម សេចក្តី រាយការណ៍ពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

គ្រោះរញ្ជួយដី បានញ័ររញ្ជួយចេញពីតំបន់ស្នូល គឺ សង្កាត់ ហ៊ុយ នៃទីក្រុង ម៉េនយាន របស់ ខេត្តខាងលើនេះ ដែលបានបណ្តាលឲ្យលំនៅដ្ឋាន ៥៤ ខ្នងរងការបំផ្លាញ ក្នុងនោះ មាន ២០ខ្នងបានបាក់រលំទាំងស្រុងតែម្តង។ ចំណុចញ័ររញ្ជួយនោះ ស្ថិតនៅចម្ងាយ ៣៣ គីឡូម៉ែត្រ ពី សង្កាត់ តែសំណាងវាមិនមែនជាកន្លែង ដែលមានមនុស្សរស់នៅច្រើននោះឡើយ ទើប មិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់។

តាមសម្តីរបស់មន្ត្រីក្នុងតំបន់ ឲ្យដឹងថា ពុំមានប្រជាជនណាមួយបាត់បង់ជីវិតនោះទេ ដោយ ឡែកអ្នករងរបួស ក៏គ្មានដែរ ព្រោះក្រោយពីដឹងថា មានគ្រោះរញ្ជួយដីភ្លាមៗ ប្រជាជនទាំង អស់បានចាកចេញពីលំនៅដ្ឋាន រៀងៗខ្លួន ដើម្បីស្វែងរកទីវាលមានសុវត្ថិភាព។ ប៉ុន្តែអ្វីដែល ពួកគេត្រូវជួបប្រទះផ្សេងទៀតនោះ គឺអាកាសធាតុ ត្រជាក់ខ្លាំងរហូតដល់ ដក ២០ អង្សាសេ  ដែលពិបាកនឹងទប់ទល់ខ្លាំងណាស់នាពេលយប់កើតហេតុ៕