ប្រជាជនស៊ីរី រាប់ពាន់នាក់ ត្រឡប់មក ទីក្រុងដាម៉ាស វិញ ក្រោយកិច្ច ព្រមព្រៀងសន្តិភាព

ដាម៉ាស៖ ក្រុមគ្រួសារស៊ីរី ដែលមានគ្នីគ្នាជាង ៥.០០០ នាក់ បានសម្រេចចិត្តវិលមកកាន់ លំនៅដ្ឋាន ក្នុងទី ក្រុងដាម៉ាស វិញហើយ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៦ បន្ទាប់ពី រដ្ឋាភិបាលស៊ីរី និង ក្រុមឧទ្ទាមប្រឆាំង រដ្ឋាភិបាល បានសម្រេចកិច្ចព្រមព្រៀងលើបទ ឈប់បាញ់គ្នា ជាបណ្តោះអាសន្ន កាលពីពេលថ្មីៗកន្លងទៅនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ការបាញ់ផ្លោងដាក់គ្នារវាង កងកម្លាំង រដ្ឋាភិបាល និង ក្រុមឧទ្ទាម បានកើតឡើងជាច្រើនសប្តាហ៍មកហើយ នៅតំបន់ អាល់ កាដាម នៃទីក្រុង ដាម៉ាស ដែលបាន បណ្តាល ឲ្យប្រជាជនរាប់ពាន់នាក់ ជម្លៀសខ្លួនទៅកាន់តំបន់ ឆ្ងាយពីរដ្ឋធានីរបស់ខ្លួន ដើម្បីសុវត្ថិភាព។

គួរបញ្ជាក់ថា បើទោះបីជាមានបទឈប់បាញ់គ្នាកើតឡើងក្តី ក៏សង្គ្រាមជិត ៥ឆ្នាំនេះ មិនទាន់ បង្ហាញសញ្ញាថា នឹងបញ្ចប់នោះដែរ។ អន្តរជាតិ ក៏កំពុងតែដុតដៃដុតជើង ក្នុងការសង្គ្រោះ ប្រទេសស៊ីរី ចេញពីថ្លុកសង្គ្រាមរវាង គ្នាឯង និង ពីសំណាក់ក្រុមរដ្ឋអ៊ីស្លាម ISIS ៕