អាវុធហត្ថ​ច្បារអំពៅ បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​បាន​ម្នាក់ ក្នុងចំណោម​២​នាក់​

ភ្នំពេញ: កម្លាំង​អាវុធហត្ថ​ច្បារអំពៅ បាន​ឆ្មក់​និង​បង្ក្រាប​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន បាន​ម្នាក់ក្នុងចំណោម​២​នាក់​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ចាក់​ចំនួន​១២​ដុំ​និង ថ្នាំញៀនប្រភេទ​ជក់​១​កញ្ចប់ និង​វត្ថុតាង​មួយចំនួនទៀត ។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​មុខសញ្ញា​ចែក ចាយ​ថ្នាំញៀន​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៣និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះជួល តំបន់​ច្រាំង​បាក់ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

​លោក​គិត សុផល មេ​បញ្ជា ការ​កងរាជអាវុធហត្ថ ខណ្ឌ​ច្បារអំពៅ បានអោយដឹងថា​៖ជនសង្ស័យ​មានឈ្មោះ ង្វៀង យ៉ាំង​ឌឹ​ក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជនជាតិ​វៀតណាមមុខរបរ​ជាង​បាញ់ថ្នាំ​តុទូ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ចាន់ សង្កា​តើ​ច្បារអំពៅ​ទី២ ខណ្ឌ​ច្បារអំពៅ​។​ដោយ​ឡែក​ម្នាក់ទៀត​ជា​ប្រព​ន្ឌ​របស់​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់តែ​សមត្ថកិច្ច​ស្គាល់​អត្ត សញ្ញា​ណហើយ ។

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ កម្លាំង​ជំនាញ​បាន​រឹបអូស ថ្នាំញៀន​ប្រភេទ​ចាក់​ចំនួន១២​ដុំ ថ្នាំញៀន​ប្រភេទ​ជក់ ១​កញ្ចប់ ទូរស័ព្ទដៃ​១​គ្រឿង ម៉ូតូ​សេ​១០០​កូរ៉េ​អត់​ស្លាកលេខ​១​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅទីបញ្ជាការដ្ឋាន រាជ​អាវុធហត្ថ​រាជធានី​ភ្នំ​ពេ​ញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អាវុធហត្ថ​ច្បារអំពៅ បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​បាន​ម្នាក់ ក្នុងចំណោម​២​នាក់​