គ្រោះថ្នាក់​ចរាចរ​២​លើក​នៅ​ថ្ងៃ​តែមួយ ម៉ោង​តែមួយ​ក្នុងស្រុក​ភ្នំព្រឹក​ស្លាប់​១​នាក់ របួសធ្ងន់​ស្រាល​៣​នាក់​

បាត់ដំបង: ករណី​គ្រោះថ្នាក់​ចរាចរ ២​លើក ក្នុង​ម៉ោង​តែមួយ កន្លែង​ផ្សេងគ្នា បណ្តាល​ឲ្យ​ស្លាប់មនុស្ស ០១​នាក់ របួសធ្ងន់ ០១​នាក់ របួសស្រាល ២​នាក់ នៅ​ស្រុក​ភ្នំព្រឹក​។​

​លោក​វរសេនីយ៍ទោ ស៊ុ​ង សុ​ភ័​ក្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក បានអោយដឹងថាគ្រោះថ្នាក់​ចរាចរ​លើក​ទី​១៖​កើតឡើង​នៅ​ចំណុច​ភូមិ​អូរ​​ចោទ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរ​បង្កឡើង ដោយ​ម៉ូតូ​បុក​មនុស្ស​ដើរឆ្លងកាត់​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​​ដល់​មន្ទី​ពេទ្យ ។​

​លោក​វរសេនីយ៍ទោ ស៊ុ​ង សុ​ភ័​ក្រ បាន​បន្តថា ជនរងគ្រោះ​ឈ្មោះ ឈន សុ​ភី ភេទ​ប្រុសអាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។ ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ បាត់ដំបង ១T-៣៨៤២ អ្នកបើកបរ​ម៉ូតូឈ្មោះ ម៉េ​ន ស៊ី​ម៉េង ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​សួន​ពៅ​លិច សង្កាត់​-​ក្រុង​-ខេត្ត​ប៉ៃលិន ។

​នៅ​ថ្ងៃខែ​ដដែល វេលា​ម៉ោង​ដដែល​គ្រោះថ្នាក់​ចរាចរ​លើក​ទី​២ កើតឡើង​នៅ​ចំណុចភូមិ​ស្នូល ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក រវាង​ម៉ូតូ និង​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ បាត់ដំបង ១L-៧៩៤៥ បើកបរ​ដោយ​ឈ្មោះម៉ៅ ឈន់ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ បណ្តាល​ឲ្យ​របួសធ្ងន់ រស់នៅ​ភូមិ​សង្កែរ​វា ឃុំប​វេ​ល ស្រុក​ប​វេ​ល បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត ដល់​ចំណុច​ខាងលើ​បាន​បុក​
ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ចាស់ គ្មាន​ស្លាក​លេខ ដែល​កំពុងបណ្តើរ​ម៉ូតូ​ខូច​ស្រប​ទិស​គ្នា​ចំ​ពីក្រោយ​អ្នក​បណ្តើរ​ម៉ូតូ​ឈ្មោះ ហំ ស៊ីម ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​របួសស្រាល ដោយ​អ្នកជិះម៉ូតូ​បង្ក បើកបរ​ក្នង​​ល្បឿន​លឿន​ពេក ក៏​កៀរ​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​កំពុង​បណ្តើរ​ម៉ូតូ​នៅតាម​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ដួល​របួសធ្ងន់​ខ្លួនឯង ៕

​បច្ចុប្បន្ន ម៉ូតូ​បង្ក និង​ម៉ូតូ​រងគ្រោះ​ទាំងពីរ​ករណី​ខាងលើនេះ រក្សាទុក​នៅ​អធិការដ្ឋាននគរបាល​ស្រុក​ភ្នំព្រឹក ដើម្បី​ធ្វើការ​ដោះ​ស្រា​តាម​នីតិ​វិធី​ច្បាប់​៕