នគរបាល​ស្រុក​ចំការលើ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន​

កំពង់ចាម: កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ បាន​ចុះ​ប្រតិបត្តិ​ការធ្វើរដ្ឋបាល​ចំហ ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅតាម​ផ្លូវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​នូវ​សារធាតុ​ញៀន ដោយ​ខុសច្បាប់​។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង កាល​វេលា​ម៉ោង ១​និង ១០​នាទី​រំលង​អ​ធ្រា​ត​ចូល ថ្ងៃទី២០ ខែមករា ឆ្នាំ​២០១៦​នៅលើ​ផ្លូវជាតិ​លេខ​៧១ ចំណុច​ភូមិ​ថ្នល់​បែក​កើត ឃុំស្វាយទាប ស្រុក​ចំការលើ ក្នុងពេលនោះ​មាន​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​២​នាក់ ពី​ទិសខាងត្បូង​មក​ទិស​ខាងជើង កម្លាំង​សមត្ថកិច្ច​យើង​បាន​ហៅ​ជនសង្ស័យ​ទាំង​២​ឲ្យឈប់ ហើយ​បានធ្វើការ​ឆែកឆេរ​លើ​ខ្លួន​ជនសង្ស័យ បាន​រកឃើញ ថ្នាំញៀន​១​កញ្ចក់​​តូច​លើ​ខ្លួន​ជនសង្ស័យ​ហើយ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់​ពី​ប​ទៈរក្សាទុក ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ​​ធាតុ​ញៀន​។​

​ជនសង្ស័យ​ទី​១.​ឈ្មោះ សុទ្ធ ឡុង​ឌី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ  មុខរបរ​ជាងដែក រស់នៅភូមិ​ត្រពាំង​ឈូក ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្ត​កំពង់​​ធំ ។​និង​ទី​២.​ឈ្មោះ លឹម កក្កដា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជាតិខ្មែរ មុខរបរ​ជាងដែក រស់នៅ​ភូមិ​សំរោង ឃុំ​សំរោងស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ។​ជា​លទ្ធផល​សមត្ថកិច្ច​បានធ្វើការ​រឹបអូស​វត្ថុតាង​រួមមានៈ​ម្សៅ​ក្រាម​ពណ៌​ស ១​កញ្ចប់​តូច ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ស្គូ​ប​ពី ពណ៌​ស គ្មានស្លាក​លេខ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ដើម្បី​​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​នីតិវិធី ទៅតាម​បញ្ញា​ត្តិ​ច្បាប់​មាត្រា៤០​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ៕​