វិធី​កម្ចាត់​សត្វល្អិត​ងាយៗ​ក្នុង​គេហដ្ឋាន​

Doliprane TVC

គ្មាន​អ្នកណាម្នាក់​ចង់​រស់នៅក្នុង​ផ្ទះ​ដែលមាន​សត្វល្អិត​ដូចជា​សត្វ​កណ្តុរ កន្លាត ចៃ សង្កើច កណ្តៀរ ស្រមោច និង​សត្វ ល្អិត​ចង្រៃ​ផ្សេងៗ​នោះទេ ​។ សត្វ​ទាំងនេះ​នឹងធ្វើ​អោយ​អ្នក​ជួប​សុបិន​អាក្រក់​មិន​ខាន បើ​វា​ចូលក្នុង​កន្លែង​អ្នក​គេង ដែល​នឹង​បង្ករ​ផល​លំបាក​ផ្នែក​សុខភាព​ជាច្រើន លើសពីនេះ​វា​ក៏​អាច​បង្ករ​ជា​ជំងឺមហារីក​ក៏មាន​។​
​ប៉ុន្តែ​ចូរ​អ្នក​កុំ​ព្រួយ ព្រោះ​មាននូវ​វិធីសាស្ត្រ​មួយចំនួន​អាច​កម្ចាត់​សត្វ​ចង្រៃ​ទាំងនេះ​បាន​ដោយ​ងាយ​ដូចជា​៖

សត្វ​រុយ​៖ យក​ថង់​ផ្លាស់​ស្ទិ​ក​ដាក់​ទឹក​រួច​យកទៅ​ចង​នៅ​ច្រកទ្វា​ចេញចូល​។ នេះ​ជា​វិធីសាស្ត្រ​ងាយ​និង​សាមញ្ញ​បំផុត​ដើម្បី​រារាំង​ពពួកសត្វ​រុយ សត្វ​មមាច និង​សត្វ​ស្លាប​តូចៗ​មិនអោយ​ចូល​ផ្ទះ​អ្នក​បាន​ ។​

សត្វ​ស្រ​ម៉ោ​ច​៖ ពិត​ហើយ​អ្នក​អាច​ប្រើ​ថ្នាំ​បាញ់​មូស​កម្ចាត់​ស្រ​ម៉ោ​ច​ក៏បាន តែ​អ្នក​អាច​ប្រើ​វិធី​តាម​ធម្មជាតិ​វិញ​ល្អ​ជាង ដូចជា ទឹកក្រូច​ឆ្មា ជី​អង្កាម និង​ខ្ទឹមស ដោយ​យក​វត្ថុ​ទាំងនេះ ទៅ​ដាក់​ក្បែរ​កន្លែង​ដែល​វា ធ្វើដំណើរ​ចេញចូល និង​កន្លែង​ដែល​អ្នក​តែង​ប្រទះឃើញ​វា​ញឹកញាប់​ ។

សត្វ​កន្លាត​៖​ កន្លាត​ជា​បញ្ហា​ទូទៅ​ស្ទើរតែ​មាននៅ​គ្រប់​ផ្ទះ ​។ វិធី​ដ៏​ល្អ​ក្នុងការ​កម្ចាត់​សត្វ​កន្លាត​គឺ ត្រូវ​ធ្វើការ​បោសសំអាត​ផ្ទះ​អោយបាន​ស្អាត​ជាប្រចាំ និង​បិទបាំង​ចន្លោះ​ប្រ​ហោះណា​ដែល​វា​អាច​ចូលទៅ​នៅបាន ប្រើ​ខ្ទឹមស និង​ចំណិត​ត្រសក់​ទៅ​ដាក់​កន្លែង​ដែលមាន​កន្លាត​រស់នៅ នោះ​វា​នឹង​រារាំង​វា​មិនអោយ​ត្រលប់មក​កន្លែង​នោះ​វិញ​បាន ​។​

សត្វ​កណ្តុរ​៖ ប្រើ​ប្រេង​ជី​អង្កា​មចាក់ ២​ទៅ ៣​តំណក់​លើ​ដុំ​សំឡី រួច​យកទៅ​ទុក​កន្លែង​ដែលមាន​កណ្តុរ រស់នៅ​ ។ វិធី​មួយទៀត​គឺ​អ្នក​អាច​ប្រើ​អង្គប់​ទាក់​ក៏បាន ​។
​សត្វ​សង្កើច​៖ បោកគក់​ក​ម្រាក​ពូក កន្ទេល ខ្នើយ ជាមួយ​ទឹក​ក្តៅ​អោយបាន យ៉ាងហោចណាស់ ៧​ទៅ ១០​ថ្ងៃ​ម្តង ។ ហើយ​ប្រសិនបើ​មាន​សង្កើច​មក​យាយី​ច្រើន វិធី​ដ៏​ល្អ​គឺត្រូវធ្វើ​ការលាង ដុស ជូត​សំអាត​និង​បូម​ធូលី នៅ​កន្លែង​គេង​អោយបាន​គ្រប់​ជ្រុងជ្រោយ​ ៕ សុផល​

Related