៧ ប្រការ​ពី​មាត់​អាច​ប្រាប់​ពី​សុខភាព​រាងកាយ​

Doliprane TVC

​បញ្ហា​មាត់​ធ្មេញ អាច​បង្ហាញ​អំពី​បញ្ហា​សុខភាព​ដទៃ​របស់​រាង​កាយ ក្នុងនោះ​មានដូចជា បញ្ហា​អតុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ បញ្ហា​តប់ប្រមល់ និង បញ្ហា​បេះដូង ។​ល​។​ ​សូម្បីតែ​នៅពេល​ធ្មេញ​របស់​អ្នកមាន​សភាព​ស​គ្មាន​ដង្កូវ​ស៊ី ប៉ុន្តែ​រោគសញ្ញា​នៅលើ​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​មាត់​អាច​នឹង​បង្ហាញ​អំពី​បញ្ហា​សុខភាព​នៃ រាងកាយ​របស់​អ្នក ។ បើ​អ្នក​គិតថា​ភ្នែក​ជា​តំណាង​របស់​បេះដូង ដូច្នេះ​មាត់​ក៏​ជា​បង្អួច​បង្ហាញ​អំពី​សុខភាព​របស់​អ្នក​ដែរ ។ នេះ​បើតាម​ការអះអាង​របស់​សាន​ដា ម៉ូ​ល​ដូ​វ៉ាន (Sanda Moldovan) គ្រូពេទ្យ ធ្មេញ​នៅ បេ​វ៉ឺ​រលី ហ៊ីល (Beverly Hills) រដ្ឋ កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក ។​

១- ចេញឈាម​តាម​អញ្ចាញ = អតុល្យភាព​អ័រម៉ូន​
​ប្រព័ន្ធ​ទទួល​អ័រម៉ូន​បង្កប់​នៅក្នុង​ជាលិកា​អញ្ចាញធ្មេញ​របស់​អ្នក ។ ក្នុងអំឡុងពេល​ស្ត្រី​មាន​ផ្ទៃពោះ ពួកគេ​អាច​នឹងមាន​បញ្ហា​ចេញឈាម​តាម​អញ្ចាញធ្មេញ​ប្រការនេះ​មិនមែន​ដោយសារ​បញ្ហា​ធ្មេញ​នោះទេ ប៉ុន្តែ​គឺ​ដោយសារ​អ័រម៉ូន​មិនមាន​តុល្យភាព ពោលគឺ​វា​ច្របូកច្របល់ ។ បញ្ហា​ខាងលើនេះ​អាច​កើតមាន​ចំពោះ​ស្ត្រី​អស់​រដូវ ។ ក្រៅពីនេះ​អាការ​ចេញឈាម​តាម​អញ្ចាញ​ក៏​កើតឡើង​នៅពេល​ស្ត្រី​កំពុង​មក​រដូវ​ផងដែរ ។​

៧ ប្រការ​ពី​មាត់​អាច​ប្រាប់​ពី​សុខភាព​រាងកាយ​

២- មាត់ និង អណ្តាត​ឡើង​ហើម = ខ្វះ​ជាតិ​បំប៉ន​
​ប្រសិន​មាត់​របស់​អ្នក​ឡើង​ក្រហម អាចជា​សញ្ញា​នៃ​ការខ្វះ​វីតាមីន B6 ។ ក្រៅពីនេះ​អណ្តាត​ដែលមាន​សភាព​ក្រហម ហើម កើត​ជ្រាំង អណ្តាត ឡើង​រឹង ក៏​ជាស​ញ្ញា​នៃ​ការខ្វះ​ជាតិ​ដែក ។ អណ្តាត​ដែលមាន​សភាព​ស្លេក​ខ្លាំង​ក៏​ប្រាប់ថា​អ្នក​កំពុង​ខ្វះ​គ្រាប់​ឈាមក្រហម ។

៣- ធ្មេញ​ប្រេះ​បែក = អាស៊ីដ​ក្រពះ​ច្រាល​ឡើង​
​មនុស្ស​ភាគច្រើន​យល់ថា​ធ្មេញ​របស់​ពួកគេ​ប្រេះ​បែក ជាដើម គឺ​ដោយសារតែ​ការ​ទំពា​អាហារ​រាល់ថ្ងៃ ប៉ុន្តែ​នៅពេល​ត្រូវ​ពេទ្យធ្មេញ​ពិនិត្យ​ទៅលើ​ធ្មេញ​ទាំងនោះ​ឃើញថា​មាន​ស្នាម​ប្រេះ បែក​ជាច្រើន ទាំងនេះ​គឺ​បណ្តាលមកពី​អាស៊ីដ​ក្រពះ ។​ ​បញ្ហា​អាស៊ីដ​ក្នុង​ក្រពះ​ច្រាល​ឡើងមក​កាន់​មាត់​នៅពេល​កំពុង​គេង (Gastroesphogeal Reflux Disease : GERD) ធ្វើឱ្យ​រចនាសម្ព័ន្ធ​រប​ស់​ធ្មេញ​ត្រូវ​ត្រាំ​នៅក្នុង​អាស៊ីដ​ហើយ​នាំឱ្យ​ធ្មេញ​ត្រូវ​ប្រេះ ។ នេះ បើតាម​វេជ្ជបណ្ឌិត ជី​នេ​ត ខឺ​ន (JJeanette Kern) មកពី​សហរដ្ឋអាមេរិក ។

៤- ខ្យល់​ដង្ហើម​មិនល្អ = បញ្ហា​ក្រពះ​
​ប្រសិន​អ្នកជា​មនុស្ស​មាន​អនាម័យ​ខ្ពស់​ទៅលើ​មាត់​ធ្មេញ​ដូចជា ដុសធ្មេញ ៣ ដង ក្នុង​មួយថ្ងៃ ប្រើ អំបោះ​សូត្រ​ទន្តពេទ្យ និង ទៅពិនិត្យ​ធ្មេញ​ញឹកញាប់ ប៉ុន្តែ​នៅតែមាន​បញ្ហា​ក្លិន​មាត់​នោះ វា​អាច​បណ្តាលមកពី​បញ្ហា​ក្រពះ ។ ការរីកចម្រើន​របស់​មេរោគ​នៅក្នុង​ក្រពះ​អាចធ្វើឱ្យ​ខ្យល់​ដង្ហើម​របស់​អ្នក​មិនល្អ ។ វា​ក៏​អាចជា​សញ្ញា​មួយ​បង្ហាញថា អ្នកមាន​បញ្ហា​ថ្លើម និង ក្រលៀន ។ ជាង​នេះ​អ្នកជំងឺ​ទឹកនោមផ្អែម​ដែលមាន​ក្លិន​មាត់​មិនល្អ ក៏​គួរតែ​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ ព្រោះថា​ជំងឺ​ទឹកនោមផ្អែម​នេះ​មាន​សភាព​ធ្ងន់ ។​

៧ ប្រការ​ពី​មាត់​អាច​ប្រាប់​ពី​សុខភាព​រាងកាយ​

៥-​រេចរឹល​ធ្មេញ និង ឈឺក្បាល = បញ្ហា​តប់ប្រមល់​
​ធ្មេញ​ដែល​ឆាប់​រេចរឹល​ជាស​ញ្ញា​នៃ​បញ្ហា​សង្កៀត​ធ្មេញ ។ ប្រសិន​អ្នក​គេង​ស្កប់ អ្នក​ពិបាក​នឹង​ដឹងថា​ខ្លួន​មាន​ទម្លាប់​សង្កៀត​ធ្មេញ​រហូត​ត្រូវឱ្យ​ទន្ត ពេទ្យ​ពិនិត្យ ។ ចំណែក​បញ្ហា​ឈឺក្បាល​ពេលព្រឹក និង ឈឺ​ថ្គាម ជា​សញ្ញា​នៃ​បញ្ហា​ដទៃ ។ វេជ្ជបណ្ឌិត ប្រ៊ី​យ៉​ន វិច​នី​ក​គី (Bryon Viechnicki) និយាយថា «​បញ្ហា​ធ្មេញ​ត្រូវ​រេចរឹល​គឺជា​សញ្ញា​ដំបូង ហើយ​ការ​សង្កៀត​ធ្មេញ​គឺ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ទំពា​(​ចាប់ពី​ឆ្អឹង​ជុំវិញ​ធ្មេញ​ដល់​សាច់ដុំ​មាត់​)​របស់ អ្នក​» ។

បញ្ហា​ធ្មេញ​អាច​នឹងធ្វើ​ឱ្យមាន​ភាព​ត​ប់​ប្រមល់​កើតឡើង ហើយ​ការ​សង្កៀត​ធ្មេញ​ក៏​អាច​បណ្តាលឱ្យ​ឈឺ​សាច់ដុំ​ថ្គាម និង ឈឺក្បាល ។ ការឈឺ​មួយ​ចំហៀង​ក្បាល​វា​ទាក់ទិន​នឹង​បញ្ហា​សង្កៀត​ធ្មេញ​សម្រាប់​ស្ត្រី ។ បញ្ហា​សង្កៀត​ធ្មេញ​ដែល​ធ្ងន់ធ្ងរ​បំផុត គឺ​ធ្វើឱ្យ​អ្នកជំងឺ​មិនអាច​ហាមាត់​បាន ។ ដើម្បី​ការពារ​ធ្មេញ សាច់ដុំ​ថ្គាម អ្នក​គួរតែ​ទៅ​ជួប​ទន្តពេទ្យ ។ ក្រៅពីនេះ​ការកាត់បន្ថយ​ភាព​តប់ប្រមល់ ព្រួយចិត្ត ក៏​ជួយ​ដោះស្រាយ​បញ្ហា​ទាក់ទិន​បាន​មួយកម្រិត ។​

៦-​រលាកមាត់ = ខ្វះ​គ្លូ​តេន (Gluten)
​រលាកមាត់​អាចជា​សញ្ញា​មួយ​របស់​បញ្ហា​ខ្វះ​ជាតិ​គ្លូ​តេន ឬ ខ្វះ​សារជាតិ​ស័ង្កសី ។ អ្នកជំនាញការ សាន​ដា ម៉ូ​ល​ដូ​វ៉ាន ថ្លែងថា «​នៅពេល​ឃើញ​អ្នកជំងឺ​មាន​បញ្ហា​រលាកមាត់ ខ្ញុំ​នឹង​ឱ្យ​ពួកគេ​លេបថ្នាំ​ដែលមាន​ផ្ទុក​ស័ង្កសី ហើយ​ប្រសិន​នៅតែ​មិន​បាត់​ខ្ញុំ​នឹង​ពិនិត្យ​ទៅលើ​ការ​ស្រូបយក​សារជាតិ​គ្លូ​តេន​របស់​ក្រពះ ដោយសារ​ជំងឺ​រលាក​ក្រពះ​អាច​នឹង​បណ្តាលឱ្យ​រលាកមាត់ ។ ការពិសោធ​ថ្មីៗ​នេះ​បាន​បង្ហាញថា បញ្ហា​រលាកមាត់​កើតឡើង​ដោយសារ​ខ្វះ​សារជាតិ​គ្លូ​តេន ។​

៧ ប្រការ​ពី​មាត់​អាច​ប្រាប់​ពី​សុខភាព​រាងកាយ​

៧-​ជំងឺ​អញ្ចាញ និង រលាក​អញ្ចាញ = បញ្ហា​បេះដូង​
​យើង​ដឹង​ហើយ​ថា​បាក់តេរី​មួយ​ប្រភេទ​នៅក្នុង​មាត់​អាច​នឹង​ឆ្លង​ចូលទៅក្នុង​សរសៃឈាម និង បង្កើតឱ្យមាន​ស្រទាប់​កំណកកំបោរ ហើយ​កំណកកំបោរ​នេះ​មាន​ផ្ទុក​បាក់តេរី​ដែល​រស់នៅក្នុង​មាត់ ។ វេជ្ជបណ្ឌិត ជី​-​នេ​ត ខឺ​ន ឱ្យដឹងថា «​ដូច្នេះហើយ​បណ្តា​បាក់តេរី​នេះ​បង្កើត​កូនចៅ និង រស់នៅ​គ្រប់កន្លែង​ក្នុង​រាងកាយ​» ។ បាក់តេរី​នេះ​ក៏​អាចធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ហើយ​មកដល់​ធ្មេញ​របស់​អ្នក​តាមរយៈ​ចរន្តឈាម ដោយ វា​ត្រូវ​ឆ្លងកាត់​បេះដូង ។ ប្រការ​នេះហើយ​បង្ហាញថា​នៅពេល​អ្នក​កើត​ជំងឺ​ជើងធ្មេញ ឬ អញ្ចាញវា​ក៏​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​បេះដូង ៕ បុត្រ​

Related