ឆា-​ឡុក​ឡាក់​សាច់​គោ​

គ្រឿង​ផ្សំ៖​1.សាច់​គោ (​សាច់ផុយ)​2.សាឡាដ​3.ប៉េង​ប៉ោះ​4.សណ្តែក​បារាំង​5.ត្រសក់​6.ខ្ទឹមបារាំង​7.ក្រូចឆ្មារ​8.ខ្ទឹមស​ ប្រេង​ឆា ​ស្ករ​ អំបិល ​ម្រេច​ ប្រេង​ខ្យង​របៀប​ធ្វើ​៖•  ហាន់​សាច់​គោ​ជា​ដុំ​តូច​ៗ។•  លាង​បន្លែ​អោយ​ស្អាត​ រួច​តំរៀប​សាឡាដ​ក្នុង​ចាន​។•  ប៉េង​ប៉ោះ ​ពុះ​ជា​២​ឬ​មិន​បាច់​ពុះ​ រួច​ហាន់​ជា​បន្ទះ​ៗដូច​ក្នុង​រូប​។ បន្ទាប់​មក​តំរៀប​ជា​រ​ង្វង់​នៅ​លើ​សាឡាដ​។•  ហាន់​ត្រសក់​ជា​ចំណិ​ត (ទទឹង)​ តំ​រៀប​ជា​រង្វង់​នៅ​ក្នុង​ឬ​ក្រៅ​រង្វង់​ប៉េង​ប៉ោះ​ (ក្នុង​រូប​ ខ្ញុំ​អត់​បាន​ដាក់​ទេ)​•  ហាន់​ខ្ទឹម​បារាំង​ទទឹង​ស្តើង​ៗដូច​តំរៀប​នៅ​កណ្តាល​រង្វង់​ប៉េង​ប៉ោះ​និង​ត្រសក់​។•  កាត់សណ្តែកបារាំងខ្លឺៗ រួចបំពង (ដាក់ប្រេងបន្តិចក្នុងខ្ទះរួចទុកអោយក្តៅ ចាក់សណ្តែកដែលហាន់រួចចូល ឆាត្រលប់រួចគ្របមួយស្របក់ជាការស្រេច)។ បំពងរួចដួសដាក់លើខ្ទឹមបារាំង។•  បំពងខ្ទឹមសរោយពីលើសណ្តែកបំពង។•  ឆាសាច់គោរួច ដួសដាក់លើសណ្តែកបំពង។ វិធីឆាសាច់គោ៖ ដាក់ប្រេងបន្តិចក្នុងខ្ទះរួចទុកអោយក្តៅ ចាក់សាច់ចូលដាក់ស្ករ អំបិល ម្រេច ប្រេងខ្យង (ដាក់រាងច្រើនបន្តិច) ឆាត្រលប់បន្តិចរួចដួសចេញជាការស្រេច។ បើឆាយូរពេកនឹងធ្វើអោយសាច់គោឡើងស្វិត។  ធ្វើទឹកម្រេចក្រូចឆ្មារ ទុកញ៉ាំជាមួយជាការស្រេច៕ 
ឆា-​ឡុក​ឡាក់​សាច់​គោ​

អត្ថបទ៖ ដេវីដ