វិធី​ធ្វើ ​ណែម​សាច់​ត្រី ​(ណែមបាត់ដំបង)​

ដោយ​មាន​ការ​សំណូម​ពរ​ពី​ប្រិយមិត្ត ​ថ្ងៃ​នេះ​ទំព័រ​ Cool FM​ សូម​នាំ​ប្រិយមិត្ត​មក​ចេះ​អំពី​វិធី​ធ្វើ​ណែម​ត្រី​ ដែល​មាន​​​​​រសជាតិ​ឆ្ងាញ់​ដូចគ្នា​ទៅ​នឹង​ណែម​ត្រី​​ដ៏ល្បីល្បាញ​ក្នុង​ខេត្ត​បាត់ដំបង ​ដែល​នាំ​មក​ជូន​ដោយ​បង​ចុងភៅ​មុខខ្មៅ ​។ ជា​មួយ​វិធី​ខាងក្រោម​ អ្នក​អាច​សាក​ល្បង​ធ្វើ​បាន​នៅ​ផ្ទះ​ដោយ​ខ្លួនឯង ​ប្រសិន​បើ​គ្មាន​ពេល​ទៅ​លេង​ខេត្ត​បាត់ដំបង​ទេ​នោះ​ ។គ្រឿង​ផ្សំ​៖១. ជា​ធម្មតា​គេ​ប្រើ​ត្រីរ៉ស់ ​ឬ ​ត្រីឆ្លាត​ 1kg២. ស្ករស​ ២​ស្លាបព្រាបាយ៣. អំបិល ​១ស្លាបព្រាបាយ​៤. រំដេង​ ៣មើម​៥. ខ្ទឹម​ស១មើម​៦. ម្ទេស​៧. ស្លឹក​កន្ទួត​ (បើមាន)៨. ស្លឹកចេក (​បើមាន) ទុកខ្ចប់​៩. ថង់​ប្លាស្ទិក​ទុកច្រក​វិធី​ធ្វើ​៖-បុក​ឬ​កិន​រំដេង ​និង​ខ្ទឹម​ស​ចូល​គ្នា​អោយ​ម៉ដ្ឋ។​-ហាន់​សាច់​ត្រី​ជា​ចំណិត​តូចៗ​ រួច​បុក​ ឬ​កិន​អោយ​ម៉ដ្ឋ​ដែរ។​-លាយ​សាច់​ត្រី​ដែល​ម៉ដ្ឋ​ហើយ ​ជា​មួយ​រំដេង ​និង​ខ្ទឹម​ស​ ដាក់​ស្ករស​ និង​អំបិល​ចូល​ រួច​ច្របល់​ដោយ​ប្រើ​ម៉ាស៊ី​ន​កិន​សាច់​ រឺ​បុក​ចូល​គ្នា​អោយ​សព្វ​រហូត​ដល់​សាច់​ត្រី​ស្វិត​ចូល​គ្នា​ទើប​ឈប់​។-ច្រក​ដាក់​ថង់​ ឬ​ខ្ចប់​ជា​មួយ​នឹង​ស្លឹក​ចេក​ដោយ​សង្កត់​ឱ្យ​ណែន​ និង​បង្កប់​ម្ទេស​ និង​ស្លឹក​កន្ទួត​តាម​បរិមាណ​ដែល​អ្នក​ចូល​ចិត្ត​ រួ​ច​ចង​អោយ​ជិត​កុំ​អោយ​ចូល​ខ្យល់​។-ទុក​ រយៈ​ពេល​២​ថ្ងៃ​២​យប់ ​ដោយ​មិន​អោយ​ត្រូវ​កម្ដៅ​ថ្ងៃ ​និង​មិន​ដាក់​ក្នុង​ទូរ​ទឹកកក ​សាច់​ត្រី​នឹង​ឆ្អិន​ហើយ​ឡើ​ង​ជូរ​ឆ្ងាញ់​អាច​បរិភោគ​បាន​៕​
វិធី​ធ្វើ ​ណែម​សាច់​ត្រី ​(ណែមបាត់ដំបង)​វិធី​ធ្វើ ​ណែម​សាច់​ត្រី ​(ណែមបាត់ដំបង)​វិធី​ធ្វើ ​ណែម​សាច់​ត្រី ​(ណែមបាត់ដំបង)​វិធី​ធ្វើ ​ណែម​សាច់​ត្រី ​(ណែមបាត់ដំបង)​វិធី​ធ្វើ ​ណែម​សាច់​ត្រី ​(ណែមបាត់ដំបង)​

ដោយ៖ ឈូក ស
ប្រភព៖ ចុងភៅមុខខ្មៅ