កូរ៉េ​​ខាង​ជើង​បើក​ឱកាស​ឱ្យ​ជន​បរទេស​ចូល​រួម​រត់​កីឡា​ម៉ារ៉ា​តុង​ក្នុង​ទី​ក្រុង​ព្យុងយ៉ាង​​

កាល​ពី​ថ្ងៃ​ម្សិល​មិញ ​ទី​ក្រុង​ព្យុង​យ៉ាង​បាន​ប្រកាស​ជា​សាធារណៈអំពី​គម្រោង​រៀប​ចំ​ការ​ប្រកួត​រត់​ប្រណាំង​កីឡា​ម៉ារ៉ា​តុង​នៅ​ក្នុង​ទីក្រុង​ព្យុង​យ៉ាង ​នា​ពេល​ខាង​មុខ ​ដែល​នឹង​បើក​ឱកាស​យ៉ាង​ទូលាយ​សម្រាប់​គ្រប់​​នរ​ជន​ទាំងអស់​មិន​ថា​ជាតិ​ ឬ​អន្តរ​ជាតិ​ឱ្យ​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ ​។
បន្ទាប់​ពី​បានសាក​ល្បង​ការ​បាញ់​គ្រាប់​បែក​ប៉ារ៉ាម៉ាណូ​មួយ​គ្រាប់​ ដែល​មាន​​កម្លាំង​រញ្ជួយ​កម្រិត​៥.១​វ៉ិច​ទ័រ​កាល​ពី​ដើម​ខែ​មករា​ប្រកប​ដោយ​ភាព​ជោគ​ជ័​យ​រួច​មក​ ទីក្រុង​ព្យុង​យ៉ា​ង​ហាក់​ដូច​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ស្រប​ពេល​ដែល​ប្រទេស​មហា​អំណាច​នានាកំ​ពុង​សម្លក់សម្លឹ​ង​ និង​ក្ដៅ​ស្លឹក​ត្រចៀក​​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ កម្មវិធី​រត់​ប្រណាំង​លក្ខណៈ​អន្តរ​ជាតិ​ដ៏កម្រ​​មាន​មួយ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ​ខែ​មេសា​ ឆ្នាំ​២០១៦​ខាង​មុខ​ ដែល​គេ​រំពឹង​ថា​នឹង​មាន​ជន​បរទេស​ចូល​រួម​យ៉ាង​ច្រើន​ ។
សូម​ជម្រាប​ជូន​ថា​ កម្មវិធី​រត់​ប្រណាំង​បែប​អន្តរជាតិ​នេះ​ ទីក្រុងព្យុងយ៉ាង​តែង​តែ​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​មិន​ដែល​អាក់​ខាន​ឡើយ​ ប៉ុន្តែ​ដោយ​សា​រ​តែបារម្ភ​អំពី​ការ​រីក​រាត​ត្បាត​នៃ​ជម្ងឺ​អ៊ីបូឡា ​កាល​ពី​ឆ្នាំ​មុន​កូរ៉េ​ខាង​ជើង​ពុំ​បាន​បើក​ឱកាស​ឱ្យ​មាន​ភ្ញៀវ​អន្តរជាតិ​មក​ពី​ខាង​ក្រៅ​ចូល​រួម​ឡើយ ​៕
កូរ៉េ​​ខាង​ជើង​បើក​ឱកាស​ឱ្យ​ជន​បរទេស​ចូល​រួម​រត់​កីឡា​ម៉ារ៉ា​តុង​ក្នុង​ទី​ក្រុង​ព្យុងយ៉ាង​​កូរ៉េ​​ខាង​ជើង​បើក​ឱកាស​ឱ្យ​ជន​បរទេស​ចូល​រួម​រត់​កីឡា​ម៉ារ៉ា​តុង​ក្នុង​ទី​ក្រុង​ព្យុងយ៉ាង​​កូរ៉េ​​ខាង​ជើង​បើក​ឱកាស​ឱ្យ​ជន​បរទេស​ចូល​រួម​រត់​កីឡា​ម៉ារ៉ា​តុង​ក្នុង​ទី​ក្រុង​ព្យុងយ៉ាង​​

ដោយ៖ ឈូក ស
ប្រភព៖ cctv