ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង ៖ យុវជន​​ម្នាក់​​រង​​​​របួសធ្ងន់​ ត្រូវ​ក្រុម​​គ្រួសារ​​​ដឹក​យក​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​បន្ទាប់​ពី​ជន​រង​គ្រោះ​នាំ​មិត្ត​ភក្តិ​​៣​នាក់​​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ទិញ​ផាវ​ចំនួន​១២​គ្រាប់​​​ រួច​ទៅ​មាត់​ស្ទឹង​ចម្ងាយ​​ពី​ផ្ទះ​ប្រហែល​៣​គីឡូម៉ែត្រ រួច​យក​ផាវ​ចង​​ជាប់​គ្នា ដើម្បី​ធ្វើ​​គ្រាប់បែក​ហើយ​​ដុត បណ្ដាល​ឱ្យ​ផ្ទុះ​នៅ​នឹង​ដៃ​បែក​​ម្រាម​ដៃស្តាំ​អស់​ចំនួន​៣​ម្រាម ​​។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​២០ ​មករា ​២០១៦ ​ស្ថិត​នៅ​ចំណុច​ក្បែរ​មាត់​ស្ទឹង​កំ​រៀង ភូមិ​​​រៀង ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។ ជន​រង​គ្រោះ​ឈ្មោះ​ស្រេង ឌី​ណា ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ឃុំ​ខាងលើ ។  ​

​គួរ​​បញ្ជាក់​ថា ការ​យក​ផាវ​ទៅ​ច្នៃ​ធ្វើ​ជា​គ្រាប់បែក​បោក​ត្រី​នេះធ្លាប់​មាន​គ្រោះថ្នាក់ បណ្តាល​ឱ្យ​រង​របួស​ជា​ញឹកញាប់​ណាស់ ។ ដូច្នេះ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់ មិន​ត្រូវ​នាំ​គ្នា​ទិញ​ផាវ​យក​ទៅ​ធ្វើ​បែប​នេះ ​ដូច​យុវជន​ខាងលើ​ឡើយ ​។