ទាញ​កាំបិតកៃ​ចាក់​ក្មួយប្រុស​របួស ៣ កន្លែង​នៅ​ស្រុក​ភ្នំស្រួច​ខឹង​រឿង​មក​យក​អង្ករ​ពី​ម្តាយ​ញយ​ពេក

Doliprane TVC

កំពង់ស្ពឺ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ត្រូវបាន​សាច់ញាតិ​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​ភ្លាមៗ​ខ​ណះ​ដែល​ឪពុកមា​បង្កើត​ខឹង​រឿង​ក្មួយ​មកសុំ​អង្ករ​ពី​ម្តាយ​ញយ​ដង​ពេក​ទប់​កំហឹង​មិនបាន​ទាញ​កាំបិតកៃ​ចាក់​របួស ៣ កន្លែង​កាលពី​វេលា​ម៉ោង ៦ និង ៣០ នាទី​ល្ងាច​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៦ នៅ​ក្នុងភូមិ​ស្វាយជ្រុំ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ បុរសរងគ្រោះ​ជា​ក្មួយ​មានឈ្មោះ មឿ​ន ម៉ន អាយុ ២៨ ឆ្នាំ​មុខរបរ​ធ្វើស្រែ​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ស្រុកកំណើត នៅ​ក្នុងភូមិ​ស្វាយជ្រុំ ឃុំ​អូរ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​រងរបួស ៣ កន្លែង ចុងដង្ហើម​មួយកន្លែង ដើមដៃ​ខាងឆ្វេង​មួយកន្លែង និង មួយកន្លែង​ទៀត​ចំ​បោះដៃផុត​ខាងឆ្វេង ។

ទាញ​កាំបិតកៃ​ចាក់​ក្មួយប្រុស​របួស ៣ កន្លែង​នៅ​ស្រុក​ភ្នំស្រួច​ខឹង​រឿង​មក​យក​អង្ករ​ពី​ម្តាយ​ញយ​ពេក

ចំណែក​ឪពុកមា​ដែល​ដៃដល់​មានឈ្មោះ លា ញ៉ា​វ អាយុ ៤៦ ឆ្នាំ​មុខរបរ​ធ្វើស្រែ​រស់នៅក្នុង ភូមិ​អូរ​ល្វា ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ប្រភពពី​ជនរងគ្រោះ​បាន​និយាយ​អោយដឹងថា​នៅមុន​ពេល​កើតហេតុ​បុរស​ជា​ក្មួយ​បានមកពី​ខេត្ត​ព្រះសីហនុ​មករក​សុំ​អង្ករ​ពី​ម្តាយ​នៅពេលនោះ​ស្រាប់តែ​ឪពុកមា​មក​ទាន់​ឃើញ​ក៏​និយាយថា​អែង​មក​យក​អង្ករ​ពី​ម្តាយ​អែង​ញយ​ដង​ម្លេះ​ពេលនោះ​បុរស​ជា​ក្មួយ​ក៏​និយាយថា​ចុះបើ​ខ្ញុំ​មក​យក​ទាក់ទង​អ្វី​ជាមួយ​ពូ​អែង ។

ទាញ​កាំបិតកៃ​ចាក់​ក្មួយប្រុស​របួស ៣ កន្លែង​នៅ​ស្រុក​ភ្នំស្រួច​ខឹង​រឿង​មក​យក​អង្ករ​ពី​ម្តាយ​ញយ​ពេក

ប្រភព​បាន​បន្តទៀតថា​ពេលនោះ​ដោយ​ឪពុកមា​ស្រវឹង​ស្រាល​ផង​នោះ​ក៏បាន​ទាញ​កាំបិតកៃ​ចេញពី​ក្នុង​អាវ​ចាក់​មកលើ​ក្មួយប្រុស​បណ្តាលអោយ​របួស ៣ កន្លែង​ពេលនោះ​ក្រុមគ្រួសារ​ក៏បាន​ដឹក​យកទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ​ភ្លាមៗ​ដើម្បី​សង្គ្រោះ​ជីវិត ។ ក្រោយពី​ដឹកយក​ទៅដល់​មន្ទីរពេទ្យ​ដោយមាន​កា​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ទាន់ពេល​បាន​ធូរស្បើយ​ខ្លះ​ហើយ ៕ TV5

ទាញ​កាំបិតកៃ​ចាក់​ក្មួយប្រុស​របួស ៣ កន្លែង​នៅ​ស្រុក​ភ្នំស្រួច​ខឹង​រឿង​មក​យក​អង្ករ​ពី​ម្តាយ​ញយ​ពេក

Related