បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​ដោយសារថយន្ត​រថយន្តហ៊ី​យាន់​ដាយបុក​ម៉ូតូ​កូន​ទា

Doliprane TVC

​​ភ្នំពេញ : បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​កូន​ទា បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ខណៈពេល​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ហ៊ី​យាន់​ដាយ​ដឹក​មាន់​ពេញបើក​លឿន​មក​បុក​បញ្ឆិត​ម៉ូតូ​ពេញទំហឹង កាលពី​វេលា​ម៉ោង ៩ និង ១០ នាទី​យប់​ថ្ងៃទី ១៨ មករា ២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ ៤ ភូមិ​គល់ មុខ​ច្រកចូល​ភូមិ​កប់​អំបិល​សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ ។

បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​ដោយសារថយន្ត​រថយន្តហ៊ី​យាន់​ដាយបុក​ម៉ូតូ​កូន​ទា

​ជនរងគ្រោះ​ខាងលើ​មានឈ្មោះ ផន ភាស់ អាយុ ៣០ បើកបរ​រថយន្ត ស្នាក់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល និង មាន​ស្រុកកំណើត​នៅ​ភូមិ​ពាម​រក៍ ខេត្តព្រៃវែង ។​

បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​ដោយសារថយន្ត​រថយន្តហ៊ី​យាន់​ដាយបុក​ម៉ូតូ​កូន​ទា

​តាម​ព័ត៌មាន​ពី​កន្លែងកើតហេតុបានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ ១ គ្រឿង​ម៉ាកកូន​ទា​ពណ៍​ទឹកប្រាក់​ភ្នំពេញ​1DG-6519 ជិះ​ចេញពី​ផ្លូវ​បេតុង​ភូមិ​កប់​អំបិល ទិសដៅ​ពី​ជើង​ទៅ​ត្បូង ​ឡើងមក​ផ្លូវជាតិ​លេខ ៤ ខណៈពេល​ជិះ​ឆ្លងផ្លូវ​បាន​ពាក់កណ្តាល ក៏មាន​រថយន្ត​ហ៊ី​យាន់​ដាយ​ពណ៌​ខៀវ ដឹក​មាន់​ពេញ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-4505 បើក​លឿន តាម​ទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ​ក៏​បុក​ចំ​ផ្នែក​ខាងឆ្វេង​រថយន្ត​ទៅនឹងកណ្តាល​ម៉ូតូ ផ្លោង​ជាង ១០ ម៉ែត្រ ធ្វើឱ្យអ្នកជិះម៉ូតូបោក​ក្បាល​ទៅនឹង​ថ្នល់​បែក​ឈាម​ហូរ​ដូច​ទឹក បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​តែម្តង ។

បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​ដោយសារថយន្ត​រថយន្តហ៊ី​យាន់​ដាយបុក​ម៉ូតូ​កូន​ទា

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូល​ដ្ធា​ន និង ប្រជា​ពលរ​ដ្ឋបាន​ឆែក​រក​ទូរស័ព្ទ​របស់​ជនរងគ្រោះ ទាក់ទង​ទៅ​ប្រពន្ធ​ឱ្យមក​មើល​សព ហើយ​បានធ្វើ​លិខិតស្នាម​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ។ ចំណែក​រថយន្ត​បង្ករ និង ម៉ូតូ សមត្ថកិច្ច​ជំនាញ​វាស់វែង​យកទៅ​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ ៕ ( ប្រភព : TV5 )

Related