មកលេង​ផ្ទះ​កូន​ចេញ​ទៅវិញ​ត្រូវបាន​ក្រុមចោ​ប្លន់​ចំនួន ៤ នាក់​បាញ់​ប្លន់​យក​ការ​បូ​ប​លុយ​ទៅ​បាត់​ដោយ​សុ​វត្ថ​ភាព​

Doliprane TVC

ស្ត្រី​ម្នាក់​ត្រូវបាន​ក្រុប​ចោ​ប្លន់​ចំនួន ៤ នាក់​ជិះ​ម៉ូតូ​ចំ ២ គ្រឿង ប្រា​ដាប់​ដោយ​អាវុធខ្លី​គ្រប់​ដៃ​បានធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ការ​បូ​ប​លុយ​អស់​ជាច្រើន ខណៈពេលដែល​មកលេង​ផ្ទះ​ហើយ​ត្រូវ​ត្រឡប់ទៅផ្ទះ​នៅ​ហាង​បោក​អ៊ុត​មួយកន្លែង ដើរ​សំដៅ​ចូល​រថយន្ត​ត្រឡប់ទៅផ្ទះ​វិញ​នោះ ។ ហេតុការណ៍​នេះ​បាន​កើ​ឡើង​កាលពី​វេលា​ម៉ោង ៤ និង ៣០ នាទី​ល្ងាច ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៦ នៅខាងមុខ​ដី​ឡូ​តិ៍​មួយកន្លែង ដែល​ស្ថិតនៅ​លើផ្លូវ​លេខ ៤៣០ ក្នុង​សង្កាត់​ទួល​ទំពូង​ទី ២ ខណ្ឌចំការមន ។ តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​បានមក​លេង​ផ្ទះ​របស់​កូន​ពួកគាត់​នៅ​ហាង​បោក​អ៊ុតខោអាវ​មួយកន្លែង ពេលចេញ​ត្រឡប់ទៅផ្ទះ​ប្តី​របស់​ស្ត្រី​រូបនោះ​បា​នៅ​អង្គុយចាំ​ក្នុង​ឡាន​មុន រូបគាត់​ក៏បាន​ដើរ​ចេញពីផ្ទះ​កូន​តាម​ក្រោយ​សមដៅទៅ​រថយន្ត​រប​ស់គា​ត់ ។

ពេលនោះ​ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន ៤ នាក់ ជិះ​ម៉ូតូ​មិន​ស្គាល​ម៉ាក​ចំនួន ២ គ្រឿង​ប្រដាប់​ដោយ​អាវុធខ្លី​គ្រប់​ដៃ បានធ្វើ​សកម្មភាព​ភ្ជង់​ស្ត្រី​ជា​ប្រពន្ធ​ទាយក​ការ​បូ​ប​លុយ​ដែល​ស្ពាយ​ជាប់ និង ខ្លួន ។ តាម​ប្រភព​ដដែល​ក៏បាន​ប្រាប់​បន្តទៀតថា ពេល​ដោយសារតែ​ការ​ភ័យ​ស្លន់ស្លោ​ពេក​ស្ត្រី​រងគ្រោះ​ក៏បាន​ដោះ​កាបូប​នោះ​អោយ តែ​ត្រូវបាន​ប្តី​របស់គាត់​បានឃើញ​ក៏​ទាញ​សោរ​ចង្កូតរថយន្ត​បំ​រ៉ុង​វាយ​ទៅលើ​ក្រុម​ជនសង្ស័យ​ទាំងនោះ ដោយ​ឃើញ​បែប​នោះ​ក្រុម​ជនសង្ស័យ​ទាំងនោះ​ក៏បាន​បាញ់​ពី ៣ ទៅ ៤ គ្រាប់ និង ទាញយក​ការ​បូ​ប​ស្ពាយ​បាន និង នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់អស់​ដោយ​សុ​វត្ថ​ភាព ។ ពាក់​ព​ន្ធ័​ទៅ និង ករណី​បាញ់​ប្លន់​កាបូប​លុយ​នេះដែរ ត្រូវបាន​កម្លាំង​មាន​សម្ថ​កិច្ច​អះអាងថា ក្រោយពេល​កើតហេតុ​ត្រូវបាន​ជនរងគ្រោះ​ទៅ​បាត់អស់ ដោយ​មិន​បានដាក់​ពាក្យបណ្តឹង​ឡើយ ។

តែបើ​តាម​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ថា ក្រោយពេល​កើតហេតុ​ឪពុកម្តាយ​របស់គាត់​បា​ន​ទៅ​ដាក់ពាក្យ​បណ្តឹង​ន​ប៉ុស្តិ៍នគរបាល​ទួល​ទំពូង​ទី​២​រួចហើយ និង បញ្ជាក់ថា បាន​បាត់បង់​ប្រាក់​អស់​មួយចំនួនធំ​ផងដែរ ។ គួរ​បញ្ជាក់ថា ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន​គឺ​ចា​តំបន់​ដែល​អសន្តិសុខ​ជាទីបំផុត ដោយ​ក្នុងពេល​កន្លងមក​តែងតែ​កើតមាន​អំពើរ​ឃាតកម្ម បាញ់​ប្លន់ និង​ឆក់​ជា​រៀងរាល់ថ្ងៃ មិនដែល​មាន​សម្ថ​កិច្ច​ណា​ធ្វើការ​បង្ក្រាប​បានឡើយ ។ ជាក់ស្តែង​ក្នុងករណី​បាញ់​ប្លន់​យក​ការ​បូ​ប​លុយ​ពី​ស្ត្រី​ម្នាក់​នេះដែរ ហាក់បីដូចជា​មានការ​លាក់លាម​យ៉ាងខ្លាំង​អំពី​សំណាក់​កម្លាំង​នគរបាល​ខណ្ឌចំការមន គឺ​ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឡើង​ដោយ​ពុំមាន​ការរំខាន​ទៅដល់​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ប្រជាពលរដ្ឋ​ពិតជា​មានការ​ព្រួយបារម្ភ​មែន​អំពី​សន្តិសុខ​របស់​ពួកគាត់ ៕ TV5

Related