លុច្សស៊ីសបុកជា មួយហាយឡែនឌ័រ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួស ធ្ងន់ ដោយគ្រោះថ្នាក់ចរាណ៍ រវាងលុចស៊ីស បុកជាមួយហាយឡែនឌ័រ កាលវេលា ម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៩មករាឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំនុចមុខបុរីសានហូ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយ មានជ័យ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យទាំងយប់។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិត មានឈ្មោះ ស្រី រ៉ាទីភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើបើកបររថយន្តហាយ ឡេនឌ័រ ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AB:2750 ។ រីឯភាគរបួសធ្ងន់ មានឈ្មោះ ខន ខិតខំ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ ក្រុងប៉ោយប៉ែត បើកបររថយន្តលុចស៊ីសXR330 ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2AB:0042អ្នកបើកបរត្រូវបានគេដឹងថាជាកូនលោកអាចារ្យខននៅវត្ត ម៉ុងចិន៕

លុច្សស៊ីសបុកជា មួយហាយឡែនឌ័រ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅប៉ោយប៉ែត