សង្គ្រាមប៉ាតង់រវាង Apple និង Samsung ធ្វើឲ្យក្រុមហ៊ុនកូរ៉េ មិនអាចលក់នៅអាម៉េរិក

បច្ចេកវិទ្យា៖ ជម្លោះប៉ាតង់ក្រុមហ៊ុន Apple និង Samsung ដោយជុំវិញបញ្ហានេះ គេមិនទាន់ដឹងថា ក្រុមហ៊ុន Samsung នឹងចំណាយប្រាក់ប៉ុន្មាន ឲ្យទៅក្រុមហ៊ុនស្មាតហ្វូន Apple ។

ចៅក្រម Lucy Koh របស់អាម៉េរិក ដែលទទួលបណ្តឹងពី Apple បានរកឃើញថា ក្រុមហ៊ុន Samsung បានចម្លងបច្ចេកទេស ឬឧបករណ៍មួយចំនួន ដោយរំលោភទៅលើកម្មសិទ្ធបញ្ញា។ ទន្ទឹមនឹងបញ្ហានេះ ក្រុមហ៊ុន Samsung ត្រូវបានហាមឃាត់មិន ឲ្យលក់ស្មាតហ្វូន នៅអម៉េរិកនោះទេ ។

អ្នកនាំពាក្យរបស់ Samsung បាននិយាថា «វាមិនមានផលប៉ះពាល់ ដល់អតិថិជនអាម៉េរិកនោះទេ វាគ្រាន់តែរឿងមួយ ដែល Apple បានបំពានទៅលើ ប្រព័ន្ធតុលាការ ហើយជាយុត្តិសាស្ត្រ អាក្រក់របស់ក្រុមហ៊ុន មួយនេះតែប៉ុណ្ណោះ» ៕

សង្គ្រាមប៉ាតង់រវាង Apple និង Samsung ធ្វើឲ្យក្រុមហ៊ុនកូរ៉េ មិនអាចលក់នៅអាម៉េរិក