Apple នឹងបើកហាងលក់រាយ នៅប្រទេសឥណ្ឌា

បច្ចេកវិទ្យា៖ ក្រុមហ៊ុនស្មាតហ្វូន Apple បានដាក់ឯកសារស្មើ ទៅកាន់នាយកដ្ឋាន នយោបាយឧស្សហកម្ម និងផ្សព្វផ្សាយ នៅក្នុងប្រទេសឥណ្ឌា ដើម្បីបើកហាងលក់រាយ ។ នេះបើយោងតាម gsmarena ចុះផ្សាយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។

លោក Amitabh Kant រដ្ឋលេខាធិការ នាយកដ្ឋាននយោបាយ ឧស្សហកម្ម និងផ្សព្វផ្សាយ នៅក្នុងប្រទេសឥណ្ឌា បាននិយាយថា យើងបានទទួល សំណើរពីក្រុមហ៊ុន Apple និងកំពុងរងចាំការអនុម័ត ពីរដ្ឋាភិបាល ឲ្យក្រុមហ៊ុននេះ លក់ផលិតផលរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា៕

Apple នឹងបើកហាងលក់រាយ នៅប្រទេសឥណ្ឌា