កីឡាករដើម​កំណើត​​ឡាវ លេង​នៅ​លីក​កំពូល​បារាំង ស៊ុត​ហ្រ្វីឃីក​បញ្ចូល​ទី​ក្រុម Bordeaux


កីឡាករដើម​កំណើត​​ឡាវ លេង​នៅ​លីក​កំពូល​បារាំង ស៊ុត​ហ្រ្វីឃីក​បញ្ចូល​ទី​ក្រុម Bordeaux

Billy Ketkeophomphone ជា​កីឡាករ​សញ្ជាតិ​បារាំង ដើម​កំណើត​ឡាវ ដែល​លេង​នៅ​ក្លឹប​ Angers SCO នៅ​លីក​កំពូល​បារាំង Ligue 1។ កីឡាករ​រូប​នេះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​អ្នក​មើល​បាល់​នៅ​អាស៊ី​អាគ្នេហ៍ ហើយ​កាល​ពី​យប់​ថ្ងៃ​អង្គារ ឈាន​ចូល​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ខ្សែ​ប្រយុទ្ធ​វ័យ​២៥ឆ្នាំ បាន​ស៊ុត​បញ្ចូល​ទី​ហ្រ្វីឃីក ​ឲ្យ​ក្រុម​របស់​ខ្លួន តាម​ពី​ក្រោយ​ Bordeaux ១-២ ក្នុង​ពាន Coupe de France។

 

កីឡាករដើម​កំណើត​​ឡាវ លេង​នៅ​លីក​កំពូល​បារាំង ស៊ុត​ហ្រ្វីឃីក​បញ្ចូល​ទី​ក្រុម Bordeaux

 

ទោះ​បី​​១គ្រាប់​នោះ មិន​អាច​ជួយ​ក្រុមរ​បស់​ខ្លួន​ឆ្លង​ផុត​វគ្គ​៣២ក្រុម​ក៏​ដោយ ក៏​ Billy Ketkeo បាន​ទទួល​ការ​សរសើរ​​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​បាល់ទាត់​ឡាវ។

 

បើ​គិត​នៅ​ Ligue 1 វិញ កីឡាករ​ដែល​ជា​មិត្តភក្ដិ​កីឡាករ​កម្ពុជា ធារី ចន្ថាប៊ីន​រូប​នេះ ក៏​ស៊ុត​បាន​២គ្រាប់​ផង​ដែរ ខណៈ​ក្រុម Angers កំពុង​ឡើង​ជើង​ខ្លាំង ឈរ​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​តារាង។

 

មុន​ឈាន​ជើង​ដល់​លីក​កំពូល​បារាំង Billy Ketkeophomphone ធ្លាប់​លេង​ឈុត​យុវជន Racing Paris, INF Clairefontaine និង Strasbourg មុន​ចូល​ឈុត​ធំ​ Strasbourg ពី​ឆ្នាំ​២០០៩ ដល់​២០១១។ នៅ​ខែ​ឧសភា ២០១១ កីឡាករ​កម្ពស់​១,៨០ម៉ែត្រ បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប FC Sion នា​លីក​កំពូល​ស្វីស មុន​ផ្លាស់​មក​កាន់​ក្លឹប​បារាំង​ Tours នៅ​ឆ្នាំ​២០១២។ ៣ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃ​ទី​១៦ ​មិថុនា ២០១៥ Ketkeo បាន​ចុះ​កុងត្រា​ជាមួយ​ Angers SCO រហូត​ដល់​បច្ចុប្បន្ន ដោយ​បង្ហាញ​ខ្លួន១៨ប្រកួត​មក​ហើយ។

 

មើល​វីដេអូហាយឡាយ​នៃ​ការ​ប្រកួត (Billy Ketkeo ស៊ុត​ចូល​ ពេល Bordeaux ស៊ុត​នាំ​មុខ ២-០)

 

 

កីឡាករដើម​កំណើត​​ឡាវ លេង​នៅ​លីក​កំពូល​បារាំង ស៊ុត​ហ្រ្វីឃីក​បញ្ចូល​ទី​ក្រុម Bordeaux

រូបថត​មុន​ការ​ប្រកួត (Billy Ketkeo ទី​៣​រាប់​ពី​ឆ្វេង)

 

កីឡាករដើម​កំណើត​​ឡាវ លេង​នៅ​លីក​កំពូល​បារាំង ស៊ុត​ហ្រ្វីឃីក​បញ្ចូល​ទី​ក្រុម Bordeaux ​

Billy Ketkeo ពេល​ស៊ុត​បញ្ចូល​ទី​កន្លង​មក

 

កីឡាករដើម​កំណើត​​ឡាវ លេង​នៅ​លីក​កំពូល​បារាំង ស៊ុត​ហ្រ្វីឃីក​បញ្ចូល​ទី​ក្រុម Bordeaux

Billy Ketkeo ថត​រូប​ពាក់​អាវ​ធារី ពី​ប្រទេស​បារាំងជាមួយ​បងប្អូន​ជីដូន​មួយ​របស់​ខ្លួន។ Billy និងធារី ជា​មិត្តភក្ដិ​ស្និទ្ធ​នឹង​គ្នា

 

ដោយ៖ សុវត្ថិ