ឡៅ ស៊ីណាត ​គ្មាន​សង្ឃឹម​បាន​ឡើង​សង្វៀន​វិញ ថ្ងៃ​មុខ​មិន​ដឹង​រក​អ្វី​ចិញ្ចឹម​គ្រួសារ

ឡៅ ស៊ីណាត ​គ្មាន​សង្ឃឹម​បាន​ឡើង​សង្វៀន​វិញ ថ្ងៃ​មុខ​មិន​ដឹង​រក​អ្វី​ចិញ្ចឹម​គ្រួសារ

“ហឹម… ពេទ្យ​ប្រាប់​ថា​ជើង​ខ្ញុំ​អាច​១​ទៅ​២​ឆ្នាំ​ទៀត​ទើប​ជា ហើយ​អាច​ខូច​ជាង​នេះ មិន​អាច​ប្រើប្រាស់​បាន​ទេ។ ខ្ញុំ​មិន​ដឹង​ថា​ទៅ​ថ្ងៃ​មុខ​មាន​មុខ​របរ​អី​រក​លុយ​ចិញ្ចឹម​កូន ប្រពន្ធ​ទេ បើ​វ៉ៃ​លែង​កើត”។ សម្ដី ឡៅ ស៊ីណាត ​និយាយ​អំឡុង​ពេល​សម្រាក​នៅ​មន្ទីរពេទ្យរុស្ស៊ី។

 

ឡៅ ស៊ីណាត ​គ្មាន​សង្ឃឹម​បាន​ឡើង​សង្វៀន​វិញ ថ្ងៃ​មុខ​មិន​ដឹង​រក​អ្វី​ចិញ្ចឹម​គ្រួសារឡៅ ស៊ីណាត សម្រាក​នៅ​មន្ទីរពេទ្យ​ជាមួយ​សាច់ញាតិ

 

ឡៅ ស៊ីណាត ​មាន​ប្រពន្ធ​កូន​ខ្ចី​សម្រាក​នៅ​ស្រុក ខណៈ​ដែល​ខ្លួន​គេ​តែងតែ​មក​ភ្នំពេញ​ដើម្បី​ឡើង​សង្វៀន​ប្រដាល់​បាន​ប្រាក់ យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ។ ​អ្នក​ប្រដាល់​វ័យ​ជ្រេ​រូបនេះ មាន​តែ​អាជីព​ប្រដាល់​នេះ​ហើយ ដែល​ជា​ចំណូល​ធំ​ទ្រទ្រង់​គ្រួសារ​ទាំង​មូល តែ​ជា​អកុសល​កាល​ពី​សប្ដាហ៍​មុន បាន​ភ្លាត់ស្នៀត​ទាត់​គេ បាក់​ជើង​ខ្លួន​ឯង អាច​នឹង​លែង​បាន​ប្រកួត​ទៀត​ហើយ។

 

ឡៅ ស៊ីណាត ​បាន​និយាយ​អារម្មណ៍​ក្នុង​ចិត្ត​ចំពោះ​អនាគត​របស់​ខ្លួន​ថា ​មាន​តែ​ដើរ​មួយ​ជំហាន​គិត​មួយ​ជំហាន​ហើយ ព្រោះ​មិន​ទាន់​មាន​គម្រោង​រក​ស៊ី​អ្វី​ទៀត​នៅ​ឡើយ​ទេ ខណៈ​ដែល​របួស​ក៏​ត្រូវ​ការ​ពេល​សម្រាក​យូរ​ទៀត។ ឡៅ ស៊ីណាត ​មិន​ឱ្យ​ប្រពន្ធ​ឡើង​មក​ភ្នំពេញ​មើល​ខ្លួន​ឡើយ ព្រោះ​ដឹង​ថា​ជាប់​កូន​ខ្ចី ហើយ​ខាង​ភរិយា​នៅ​ស្រុក​ឯ​ណោះ យំ​រហូត​នៅ​ពេល​ដែល​នឹក​ដល់​ប្ដី​ដែល​បាក់​ជើង។

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​ផ្ទាល់​របស់ ឡៅ ស៊ីណាត​៖

 

 

អត្ថបទ៖ មុន្នី រម្យ