ពលរដ្ឋនៅផ្លូវ២៧១ សូមឲ្យសាលា រាជធានីភ្នំពេញ គិតឡើងវិញ រឿងរបាំងផ្លូវ

ភ្នំពេញ៖ រឿងរបាំងផ្លូវ២៧១ ដែលសាលរាជធានីភ្នំពេញ បានដាក់ ក្នុងគោលបំណងដើម្បី បញ្ចៀសនូវការកក់ស្ទះ នៃការធ្វើដំណើរ ចរាចរណ៍របស់ពលរដ្ឋ ប៉ុន្តែវាហាក់ដូចជាគ្មាន ប្រសិទ្ធភាព ផ្ទុយទៅវិញ បែរជាបណ្តាលឲ្យមាន ការកកស្ទះជាងមុន ពិបាកទំាងការធ្វើដំណើរ ខាតពេល និងខាតថវិកាថែមទៀតផង។

ពលរដ្ឋដែលរស់នៅផ្លូវ តាមបណ្តោយផ្លូវនេះ បានប្រាប់ដល់មជ្ឈមណ្ឌល ព័ត៌មាននដើមអម្ពិល ពំានាំនូវសារនេះ ទៅកាន់អាជ្ញាធរ ក៏ដូចជាសាលារាជធានី ស្នើសុំឲ្យសាលារាជធានីភ្នំពេញ គិតឡើងវិញរឿងរបាំងផ្លូវនេះ ដោយឲ្យមន្ត្រីរបស់ខ្លួនដែល ពាក់ព័ន្ធនឹងការងារមួយនេះ ចុះសង្កេតផ្ទាល់ថា វាមានផលវិជ្ជមាន និងអវិជ្ជមានយ៉ាងដូចម្តេចខ្លះ ក្រោយដាក់របាំងផ្លូវនេះ ឲ្យប្រជាជនប្រើប្រាស់។

តាមពិតពលរដ្ឋមិនមែន ធ្វើការរិះគុណនោះទេ ប៉ុន្តែជាព័ត៌មាន និងជាសារមួយ ផ្ញើទៅអាជ្ញាធរ ដើម្បីសិក្សាឡើងវិញ អំពីបញ្ហាចរាចរណ៍ តាមដងផ្លូវ៧២១នេះ ធ្វើយ៉ាងអាចឲ្យដំណើ់រ ការស្រួលដូចមុន មុនពេលដែល ដាក់រនាំងដែកនេះ ការធ្វើដំណើរស្ទះដែរ ប៉ុន្តែមិនយូនោះទេ ព្រោះអ្នកធ្វើដំណើរ អាចបត់ឆ្វេង បត់ស្តំា តាមផ្លូវកាត់ទទឹងមួយ ចំនួនដោយស្រួល ប៉ុន្តែនៅពេលមានរនាំង ចែកទ្រូងផ្លូវនេះ ការបញ្ចៀសតាមផ្លូវកាត់ទទឹង មានការពិបាក ហើយសំខាន់ជានេះទៅទៀត គឺស្ទះខ្លំាងនៅតាមផ្លូវ កាត់ទទឹងនេះតែម្តង។

ពលរដ្ឋនាំគ្នាស្វាគមន៍ ចំពោះការបែកចែកទ្រូងផ្លូវ និងរនាំងចែកផ្លូវដែលអាជ្ញាធរ ដាក់ក្នុងបំណងកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការកកស្ទះ ប៉ុន្តែមុននិងដាក់ក៏ សូមធ្វើការសិក្សា ឲ្យបានច្បាស់លាស់ផង ព្រោះថាផ្លូវខ្លះដាក់ទៅ មិនបានជាប្រយោជន៍ ដល់ពលរដ្ឋ ប៉ុន្តែបង្កការកកស្ទះ នំាឲ្យកើតការរំខាន ក្នុងការធ្វើដំណើរទៅវិញ តួយ៉ាងដូចផ្លូវលេខ ២៧១នេះស្រាប់។

ក្រុមប្រជាពលរដ្ឋមួយចំនួន បានលើកឡើង ស្រដៀងគ្នាថា "សព្វថ្ងៃនេះ អ្នកដែលធ្វើដំណើរ តាមបណ្តោយផ្លូវ២៧១ ធុញទ្រាន់ ដោយខាតបង់ ទាំងពេលវេលា និងថវិកា ដោយស្ទះរាប់ម៉ោងតែម្តង បើសិនជាធ្វើដំណើរពីស្ពាន អាកាសក្បាលថ្នល់ ទៅស្ពានអាកាសស្ទឹងមានជ័យ ឬបញ្ច្រាស់ពីទិសដៅនេះ ក៏ដូចគ្នាដែរ ភាគច្រើនការកក ស្ទះកកកុញនេះ គឺនៅព្រឹកឡើង ពេលរសៀល និងពេលល្ងាច ដែលជាពេលវេលាមន្ត្រីរាជការ និងប្រជាពលរដ្ឋចេញ និងចូលធ្វើការងារ និងរៀនសូត្រ" ។

ពលរដ្ឋក៏បានស្នើសុំ សូមអាជ្ញាធរជួយមើល របាំងកាត់ទទឹងផ្លូវ ២៧១ ម្តុំមុខវត្តសន្សំកុសល និងម្តុំកែងផ្លូវលេខ៤៨០ ក៏ដូចជាផ្លូវមួយចំនួន ទៀតផងដែរថា
ការដាក់របាំង កាត់ទទឹងផ្លូវ គឺជាមធ្យោបាយមួយដ៏ល្អ ក្នុងការបញ្ឈប់ការស្ទះចរចារណ៍ ប៉ុន្តែចម្លែកតែរបាំង កាត់ទទឹងផ្លូវ២៧១ ដែលចាប់ពីម្តុំមុខ វត្តសន្សំកុសលទេ ម្តុំផ្លូវលេខ៤៨០ គឺដាក់ហើយមានការ កកស្ទះលើសដើម។

មុនពេលមានរបាំងនេះ គឺស្ទះតែមុខច្រកចូលវត្តសន្សំ កុសលតែមួយកន្លែងទេ ដោយឡែកនៅផ្លូវលេខ៤៨០ គឺមិនដែរស្ទះនោះទេ តែក្រោយពេលដាក់ របាំងហើយ គឺមានការកកស្ទះ ជាច្រើនកន្លែង ទាំងព្រឹក ទាំងថ្ងៃ ទាំងល្ងាច របាំងនេះគឺមានប្រវែង ជាងមួយគីឡូម៉ែត្រ (ពីការាស់សាំងតូតាល់ ដល់ច្រកចូលវត្តដំបូកខ្ពស់) តែមានច្រកឆ្លងកាត់តែ២កន្លែងទេ ដូច្នេះមិនគ្រប់គ្រាន់ឲ្យ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅម្តុំវត្តសន្សំកុសល វត្តដំបូងខ្ពស់ និងអ្នកឆ្លងកាត់ទៅផ្លូវ៣៧១ ឬចំការដូង ប្រើប្រាស់ទេ។ ដូច្នេះសូមអាជ្ញាធរពាក់ព័ន្ធ ជួយពិនិត្យមើលផង ហើយសំណូមពរដោយ ដាក់របាំងកាត់ទទឹងផ្លូវ ដូចមុនពេលធ្វើការ ជុសជួលផ្លូវ២៧១នេះ!។

ដោយឡែកនៅម្តុំ មុខវត្តទួលទំពូង តាមបណ្តាលផ្លូវម៉ៅសេទុង ក៏ដូច្នេះដែរ មុនពេលដាក់រនាំងកាត់ទទឹង ដូចជាមិនសូវស្ទះនោះទេ ប៉ុន្តែពេលដាក់រនាំង បែងចែកទ្រូងផ្លូវនេះ ធ្វើឲ្យមានការកកស្ទះ ចាប់ពីរបងវត្តរហូតដល់ ស្តុបមុខសាលាខណ្ឌ ម្យ៉ាងទៀតការដាក់រនាំង បែកចែកទ្រូងផ្លូវនេះ គ្មានប្រសិទ្ធ ពលរដ្ឋក៏អំពាវនាវ និងស្នើឲ្យអាជ្ញាធរ ជួយដករនាំចែកទ្រូង ផ្លូវប្រមាណប្រឡោះ នៅខាងមុខវត្តទួលទំពូង ដើម្បីឲ្យពួកគាត់ងាយស្រួល ក្នុងការធ្វើដំណើរ ក៏ដូចជាកាត់បន្ថយ ការកកស្ទះផងដែរ៕

ពលរដ្ឋនៅផ្លូវ២៧១ សូមឲ្យសាលា រាជធានីភ្នំពេញ គិតឡើងវិញ រឿងរបាំងផ្លូវ

ពលរដ្ឋនៅផ្លូវ២៧១ សូមឲ្យសាលា រាជធានីភ្នំពេញ គិតឡើងវិញ រឿងរបាំងផ្លូវ

ពលរដ្ឋនៅផ្លូវ២៧១ សូមឲ្យសាលា រាជធានីភ្នំពេញ គិតឡើងវិញ រឿងរបាំងផ្លូវ