Angelababy នឹង​ផ្ដល់​អាំងប៉ាវ​​​ជា​ឡាន​១​គ្រឿង​តម្លៃ​រាប់​លាន ​​ទៅ​បុគ្គលិក​​នៅ​ថ្ងៃ​ឆ្នាំ​ថ្មី


Angelababy នឹង​ផ្ដល់​អាំងប៉ាវ​​​ជា​ឡាន​១​គ្រឿង​តម្លៃ​រាប់​លាន ​​ទៅ​បុគ្គលិក​​នៅ​ថ្ងៃ​ឆ្នាំ​ថ្មី

គូស្នេហ៍​​​កំពុង​មាន​ឥទ្ធិពល Huang Xiaoming និង Angelababy បាន​​ប្រមូល​​ធនធាន​យ៉ាង​ច្រើន​​ក្នុង​អាជីព​ដ៏​ជោគជ័យ​របស់​ពួក​គេ។ បន្ទាប់​ពី​រៀបការ​កាល​ពី​ឆ្នាំ​មុន Xiaoming អាច​រក​ចំណូល​បាន​១២,៥លាន​ដុល្លារ​អាមេរិក និង Angelababy រក​បាន ៦,៥លាន​ដុល្លារ។

 

Angelababy នឹង​ផ្ដល់​អាំងប៉ាវ​​​ជា​ឡាន​១​គ្រឿង​តម្លៃ​រាប់​លាន ​​ទៅ​បុគ្គលិក​​នៅ​ថ្ងៃ​ឆ្នាំ​ថ្មី
ដើម្បី​តបស្នង​ទៅ​បុគ្គលិក​​ដែល​ប្រឹងប្រែង​ជួយ​រក​លុយ គូស្នេហ៍​ទាំង​ពីរ​បាន​រៀបចំ​អាំងប៉ាវយ៉ាង​ច្រើន​សន្ធឹកសន្ទាប់​សម្រាប់​​ពួក​គេ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន។ ក្រៅ​ពី​ទាំង​នេះ តារា​ទាំង​ពីរ​​​នឹង​ផ្ដល់​អាំងប៉ាវ​ផ្សេងទៀត​ដូច​ជា លិខិត​សរសើរ​និង​កាបូប​ដៃ​ផ្សេង​ៗ ហើយ​រង្វាន់​ធំ​​ដែល​ផ្ដល់​ដោយ Angelababy គឺ​​ឡាន​ទំនើប​មួយ​គ្រឿង​តម្លៃ​រាប់លាប​ដុល្លារ​ហុងកុង​ទៅ​ឲ្យ​បុគ្គលិក​មួយ​រូប​ដែល​មាន​សំណាង​នៅ​ថ្ងៃ​ឆ្នាំ​ថ្មី។

 

ថ្មីៗ​នេះដែរ​ Angelababy ត្រូវ​បាន​ជ្រើសរើស​ជា​ទូត​សុឆន្ទៈ​ថ្មី​របស់​ក្រុមហ៊ុន​​ផលិតផល​កីឡា​ Adidas Neo។ Angelababy និង​តារា​សម្ដែង​ចិន Zhang Kai នឹង​​ត្រូវ​ចាប់​ដៃ​គ្នា​ដើម្បី​ថត​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​មួយ​នេះ៕

 

 

Angelababy នឹង​ផ្ដល់​អាំងប៉ាវ​​​ជា​ឡាន​១​គ្រឿង​តម្លៃ​រាប់​លាន ​​ទៅ​បុគ្គលិក​​នៅ​ថ្ងៃ​ឆ្នាំ​ថ្មី

 

ចុចអាន៖Angelababy ប្រឹង​​ធ្វើ​ការ​ទាំង​ញញឹម​ទោះ​ខ្លួន​កំពុង​​មាន​ជំងឺ​ធ្ងន់ធ្ងរ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ

ប្រភព៖ jaynestars