យ៉ែម សំអូន ផ្ញើ​សារ​ទៅ​កូន​ស្រី​អាន​ហើយ​អាច​រលីងរលោង​ទឹក​ភ្នែក​

យ៉ែម សំអូន ផ្ញើ​សារ​ទៅ​កូន​ស្រី​អាន​ហើយ​អាច​រលីងរលោង​ទឹក​ភ្នែក​

គិត​មក​ដល់​ថ្ងៃ ២១ ខែ មករា ឆ្នាំ ២០១៦​នេះ លោក យ៉ែម សំអូន បាន​បែក​ពី​កូន​ស្រី និង​ភរិយា​ចំនួន១ឆ្នាំ​ហើយ ហើយ​នៅ​ព្រឹក​នេះ លោក​បាន​ផ្ញើ​សារ​​ទៅ​កូន​ស្រី​របស់​ខ្លួន ដោយ​រៀប​រាប់​ពី​អនុស្សាវរីយ​នានា ជាមួយ​​ពាក្យ​ពេជ្រ​​ផ្ដែផ្ដាំ​មួយ​ចំនួន។ យ៉ាង​ណា​លោក មិន​បាន​រៀបរាប់​ពាក់​ព័ន្ធ​ដល់​ម្ដាយ​កូន​ស្រី​លោក​​ឡើយ។

 

 

ខាង​ក្រោម​នេះ គឺ​ជា​​ខ្លឹមសារ​ទាំង​ស្រុង សូម​តាមដាន​ទាំង​អស់​គ្នា​

 

 

យ៉ែម សំអូន ផ្ញើ​សារ​ទៅ​កូន​ស្រី​អាន​ហើយ​អាច​រលីងរលោង​ទឹក​ភ្នែក​

 

 

“មែន​ហើយ ពេល​វេលា​ពិត​ជា​ដើរ​លឿន​ណាស់ ប៉ុន្តែ​ប៉ាប៉ា ​នៅ​ចាំ​ច្បាស់​ ស្នាម​ញញឹម​ ដែល​មាន​នៅ​ក្នុង​ រូប​ថត​មួយ​សន្លឹក​នេះ ​គឺ​បញ្ជាក់​ថា ប៉ា់ប៉ា​​បាន​បែក​ពី​កូន ស្រី រយៈពេល​មួយ​ឆ្នាំ​ហើយ​ 21_1_2015 រហូត​មក​ដល់​ពេល​នេះ ប៉ា់ប៉ា​​​ពិត​ជា​ នឹក​កូន​ខ្លាំង​ណាស់ ហើយ​ប៉ា់​សូម​ទោស​កូន តែ​ប៉ា់ប៉ា​​​ជឿ​ជាក់​ថា ពីរ​នាក់​ប៉ា់​កូន​យើង​នឹង​បាន​ជួប​គ្នា ហើយ​កូន​ក៍​ធ្លាប់​បាន​សន្យា​នឹង​ប៉ា់​​​ហើយ នៅ​ថ្ងៃ​ណា​ដែល​ព្រម​ និង​ចង់​ជួប​ ប៉ា់ប៉ា​​ មិន​ថា​ពេល​វេលា​ និង​ទី​កន្លែង​ឆ្ងាយ​យ៉ាង​ណា​ ក៏​ ប៉ា់ប៉ា​​​និង​ទៅ​ជួប​កូន​ភ្លាម។

 

​ហើយ​ប៉ា​នៅ​រក្សា​ជំហរ​ដដែល ប៉ា​ដែល​ផ្លាស់ប្ដូរ​ខ្លួន​ឯង ថា​ប៉ា​មាន​កូន និង​ស្រលាញ់​កូន ស្មើ​និង​ជីវិត​របស់​ប៉ា ផ្លូវ​នៅ​វែងឆ្ងាយ​សំរាប់​កូន ហើយ​មាន​តែ​ពេលវេលា​មួយ​គត់ ដែល​អាច​ បញ្ចាក់​អំពី​គុណ​តំលៃ​របស់​យើង ហើយ​ថា​តើ​យើង​នឹង​ដើរ​ដល់​កំរិត​ណា តែ​ប៉ា់ប៉ា​​​នៅ​តែ​មាន​ សង្ឃឹម​ និង​មាន មោទនភាព ចំពោះ​កូន​ស្រី​ដ៍​រឹងមាំ របស់​ ប៉ា់ប៉ា។ ប៉ា​សូម​ជូនពរ​កូន​ស្រី​តែ​មួយ​របស់​ប៉ា ជួប​តែ​សេចក្ដី​សុខ រៀន​ពួកែ និង​សូម​អោយ​កូន​ក្លាយ​ជា​មនុស្ស​ដ៍​ល្អ​សំរាប់​អ្នក ​គ្រប់​គ្នា​ហើយ​កុំ​ភ្លេច​សន្យា​ជា​មួយ​ប៉ា់ប៉ា​​ផង​ ប៉ា​ស្រលាញ់​និង​នឹក​កូ[email protected] “៕

 

 

យ៉ែម សំអូន ផ្ញើ​សារ​ទៅ​កូន​ស្រី​អាន​ហើយ​អាច​រលីងរលោង​ទឹក​ភ្នែក​

 

 

អត្ថបទ៖ ខុត សីហា​