ស្វែងរក​មូលនិធិ​សង់​អាស្រម​បណ្ណាល័យ គង្គ ប៊ុន​ឈឿន នៅ​កំពង់ស្ពឺ​

​សមាគម​ពុទ្ធសាសនិកជន​ខ្មែរ និង​សមាគម​ខ្មែរ​ប្រចាំ​ប្រទេស​ន័​រវេ បានរួម​គ្នា​រៀបចំ​ការប្រគំ​តន្ត្រី​មួយ ដើម្បី​ប្រមូល​មូលនិធិ កសាង​អាស្រម​បណ្ណាល័យ កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន​។ ការប្រគំ​តន្ត្រី​នេះ នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​ល្ងាច​ថ្ងៃទី​៦​កុម្ភៈ ឆ្នាំ​២០១៦ ក្នុងប្រទេស​ន័​រវេ​។ ប៉ុន្តែ​ដំណឹង​នេះ ក៏​ត្រូវបាន​ចាត់ទុកថា ជាការ​ផ្សព្វផ្សាយ​ដល់​សប្បុរសជន​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​សម្មាន​ចិត្តជា​មួយ​កវី គ​ង្គ ប៊ុន​ឈឿន ហើយ​ចង់​ចូលរួម​វិភាគទាន​សាងសង់​អាស្រម​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន ឈឿន ផងដែរ​។ សប្បុរសជន​នៅ​កម្ពុជា​អាចទាក់ទង​កូនស្រី​ច្បង​របស់លោក​គ​ង្គ ប៊ុន​ឈឿន គឺ​អ្នកស្រី ប៊ុន​ឈឿន សូ​រី​ដា តាមរយៈ​លេខ​ទូរ​សព្ទ ០១៧ ៥៦ ០៥០៥ ។​

​អាស្រម​បណ្ណាល័យ​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន មាន​ទីតាំង​នៅក្នុង​វត្ត​ត្រពាំង​គិ​ន ឃុំ​ព្នាយ​នៃ​ស្រុក​សំរោង​ទង ក្នុង​ខេត្តកំពង់ស្ពឺ​។ តាមពិត លោក គ​ង្គ ប៊ុន​ឈឿន ព្រមទាំង​គ្រួសារ​បាន​ជីក​ស្រះ​ទឹក​មួយ​ប្រគេន​វត្ត​ត្រពាំង​គិ​ន​ដើម្បី​ជា​ប្រយោជន៍​នៃ​ការប្រើប្រាស់​របស់​វត្ត​ផង និង​អ្នកភូមិផង​។ ដោយ​ការ​តបស្នង ចៅអធិការ​វត្ត​បានសម្រេច​ផ្តល់​ទីតាំង​មួយកន្លែង​សម្រាប់​បំពេញ​បំណង​លោក គង់ ប៊ុន​ឈឿន ដែល​ចង់​សង់​អាស្រម​បណ្ណ​ល័យ​កវី​ម្ចាស់​ស្ទឹង​សង្កែ​។​

​ការប្រមូល​មូលនិធិ​លើក​នេះ គឺ​ដើម្បី​សាងសង់​អាស្រម​នេះ​ផង និង​បន្ត​សាងសង់​ស្រះ​ទឹក​នោះ​ផង​។​

​លិខិតអញ្ជើញ​ភ្ញៀវកិត្តិយស​ចូលរួម​ក្នុង​ពិធី​ប្រគំ​តន្ត្រី​នៅក្នុង​ប្រទេស​ន័​រវេ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ដើម្បី​សំដែង​ទឹកចិត្ត គោរព​ស្រឡាញ់​ចំពោះ​អ្នកនិពន្ធ​ខ្មែរ​ម្នាក់នេះ ដែល​ក្នុង​មួយជីវិត បាន​បូជា​ទាំងស្រុង​ទៅលើ​សិល្បៈ​វប្បធម៌​ជាតិ ដោយ​តស៊ូ​មិន​ខ្លាច​នឿយហត់ ហើយ​ទន្ទឹមនឹងនេះ​លោក​ក៏​កំពុងមាន​ជំងឺ​ញាំញី​ប្រចាំកាយ​ទៀតផង​នោះ សូម​លោក លោកស្រី​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​ប្រគំ​តន្ត្រី​ឲ្យ​បាន​ច្រើន​កុះករ​។ ការចូលរួម​របស់លោក​អ្នក គឺ​ដើម្បី​សម្រេច​គោលដៅ​ស្រះ​ទឹក និង​អាស្រម​បណ្ណាល័យ ទុក​ជាទី​នឹករលឹក សម្រាប់​គោរពបូជា​ក្នុង​ទី​អារាម​រៀង​ទៅ​»៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​