ភស្តុតាង​ថ្មី​អះអាង​ថា​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​មាន​ភព​ទី​៩​មួយ​ទៀត

ភស្តុតាង​ថ្មី​អះអាង​ថា​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​មាន​ភព​ទី​៩​មួយ​ទៀត

ក្រុម​តារាសាស្ត្រ​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​រដ្ឋ​កាលីហ្វរនីញ៉ា​ (CIT) បាន​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ​ថា​ពួក​គេ​បាន​រក​ឃើញ​ភស្តុតាង​ដែល​បង្ហាញ​ថា​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់​ភព​ផែន​ដី​យើង​នេះ​ពិត​ជា​មាន​ភព​ទី​ប្រាំ​បួន​មួយ​ទៀត។

 

ភស្តុតាង​ថ្មី​អះអាង​ថា​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​មាន​ភព​ទី​៩​មួយ​ទៀត

 

ភព​ដែល​មិន​ទាន់​មាន​ឈ្មោះ​នេះ​​ ដែល​បច្ចុប្បន្ន​គេ​ចាត់​ទុក​ថា​ជា​ “ភព​ទី​ប្រាំ​បួន” ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ទំហំ​ធំ​ជាង​ភព​ផែន​ដី​៥​ទៅ​១០​ដង និង​ធ្វើ​ដំណើរ​គោចរ​រង្វិល​ជុំ​ព្រះអាទិត្យ​តែ​ម្ដង​ប៉ុណ្ណោះ​រៀងរាល់​ ១​ម៉ឺន​ ទៅ​ ២ម៉ឺន​ឆ្នាំ​ម្ដង។ គន្លង​គោចរ​របស់​ភព​គ្មាន​ឈ្មោះ​មួយ​នេះ​មាន​ចម្ងាយ​ឆ្ងាយ​ជាង​គន្លង​គោចរ​របស់​ភព​ណិបទូន​ដល់​ទៅ​២០​ដង ដោយ​គន្លង​គោចរ​របស់​ភព​ណិបទូន​មាន​ចម្ងាយ​ប្រមាណ​ ៤,៥​ពាន់​លាន​គ.ម​ ពី​ព្រះ​អាទិត្យ។​​

 

ក្រុម​តារាសាស្ត្រ​នៃ​ CIT ​ដែល​រួម​មាន​លោក​ Michael Brown និង​លោក​ Konstantin Batygin ​ឲ្យ​ដឹង​ថា​ពួក​គេ​អាច​ដឹង​ពី​វត្តមាន​នៃ​ភព​នេះ​ដោយ​ផ្អែក​លើ​ចលនា​ខុស​ប្រក្រតី​របស់​ភព​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​សូឡា។ ការ​​ធ្វើ​ចលនា​ខុស​ប្រក្រតី​ដែល​ខុស​ជួរបែប​នេះ​អាច​បកស្រាយ​បាន​តែ​ម្យ៉ាង​គត់​គឺ​បណ្ដាល​មក​ពី​វត្តមាន​របស់​ភព​មួយ​ផ្សេងទៀត។

 

យ៉ាង​ណា​ក្ដី​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ពី​វត្តមាន​របស់​ភព​នេះ​ ប៉ុន្តែ​ជា​មួយ​នឹង​ការ​ប្រកាស​ជា​សាធារណៈ​នេះ​លោក​ Brown រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ ឬ​ភ្នាក់ងារ​អវកាស​ជា​ច្រើន​នឹង​ព្យាយាម​ស្វែង​រក​ភព​ទី​ប្រាំបួន​នេះ៕​​

​​​​​​​​​​​

ចុច​អាន៖ ចាប់​ពី​យប់​នេះ​តទៅ​មាន​​ភព​ចំនួន​ប្រាំ​​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget, CNN​​​​​, TheGuardian