ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (FacebooK) Page ​ផ្លូវការរបស់សម្តេច ​បង្ហោះនៅ​ប៉ុន្មាន​នាទីមុននេះមានខ្លឹមសារ​ទំាងស្រុងដូចតទៅ៖​ "បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ខ្ញុំបានវិលត្រឡប់មកដល់មាតុភូមិវិញ ​បន្ទាប់ពីបានពិនិត្យសុខភាព​នៅប្រទេសសឹង្ហបូរី។ ​ជាមួយនឹងភាពរឹងមាំនៃ​សុខភាព។ ឯកសារច្រើនណាស់​ដែលកំពុងរង់ចាំ​ខ្ញុំពិនិត្យ​​សំរេច និងចុះហត្ថលេខា ​ព្រោះនេះជាបំណុលដែលខ្ញុំត្រូវ​សងបន្ទាប់ពីអវត្តមានប៉ុន្មានថ្ងៃ។

ខ្ញុំសូមអរគុណ ​ចំពោះបងប្អូនជនរួមជាតិ ​ដែលបានចូលរួមកង្វល់ចំពោះសុខភាពខ្ញុំ តាមរយៈ​ការជូនពរដោយចូលរួមមតិ ​ចែករំលែក ឬ ចុច Like លើ Facebook ពេលខ្ញុំ​​បង្ហោះចេញពីសាំងកាពួ។ ​សំរាប់អស់លោកមួយចំនួនតូចដែលចង់ឱ្យខ្ញុំស្លាប់ តាមរយៈ​ការផ្សាយព័ត៌មានប្រឌិតរហូតបង្កើតរូបភាព​បង្ហោះតាមប្រព័ន្ឋ Facebook សូមប្អូនៗ​ ឬក្មួយៗមេត្តា កែប្រែអត្តចរិតពាលនេះចេញទៅ​ ព្រោះវាគ្មានផលប្រយោជន៍សំរាប់អស់​លោកនោះឡើយ​។ តាមការស្រាវជ្រាវអស់លោក ​គឺជាសកម្មជននៃបក្ស​នយោបាយដែលមេដឹកនាំ​របស់អស់លោកមួយចំនួនជាជនពាល​ និងជាជនបោកប្រាស់អាជីព ។​ ពួកគេបានហ្វឹកហ្វឺនតាមរបៀប​ក្មេងពាលដែលសង្គមស្អប់ខ្ពើម។ ពេលមានបញ្ហាគេ​តែងតែរត់ចោលស្រុកនិង ទុកឱ្យថ្នាក់ក្រោមជាប់គុកជំនួស។

ប្អូនៗ ក្មួយៗមិនមានខាតបង់អ្វីនោះទេ​​ដោយគ្រាន់តែមិនបានជេរប្រមាថ ​ អ្នកដទៃនោះ។ ផ្ទុយទៅវិញអស់លោក ​ និងទទួលបានផលចំណេញ​ដោយមិនបាន​កសាងអំពើ​បាប​និងមិនបានជាប់គុក​ ដោយសារតែមិនបានសាង​អំពើខុសច្បាប់ ៕"