របៀប​ឆុងកាហ្វេ ដើម្បីពិសារទៅឲ្យឆាប់ស្រក់ទម្ងន់

ជាទូទៅមនុស្សភាគ​ច្រើនតែង​តែចូលចិត្តពិសារ​កាហ្វេមួយកែវ​ជារៀងរាល់ថ្ងៃ នៅពេលព្រឹក​ព្រលឹម។ ទម្លាប់បែបនេះអាច​ជួយការពារជំងឺទឹកនោមផ្អែម​ប្រភេទទី ២, ជំងឺញ័រ​សរសៃសាច់ដុំ, ជំងឺថ្លើម, ជំងឺមហារីក​ថ្លើម និងលើកកម្ពស់​បេះដូង​ឲ្យមានសុខភាពល្អ។
ប៉ុន្តែការ​ពិសារ​កាហ្វេនាពេលព្រឹកព្រលឹម​ក៏អាចជួយ​សម្រកទម្ងន់ផងដែរ ឧទាហរណ៍៖ ប្រសិនបើអ្នក​បានរៀបចំកាហ្វេ ដោយប្រើរូបមន្តមួយ​នេះ វាពិតជាធ្វើឲ្យ​អ្នកមានអារម្មណ៍ថា វា​កាន់តែ​មានអត្ថប្រយោជន៍​ពិសេសមួយ​កម្រិត​ថែមទៀត។
 
របៀប​ឆុងកាហ្វេ ដើម្បីពិសារទៅឲ្យឆាប់ស្រក់ទម្ងន់
រូបមន្ត៖
- ប្រេងដូង ៣ ភាគ ៤ ក្នុងមួយពែង
- ទឹកឃ្មុំ ១ ភាគ ២ ក្នុងមួយពែង (ប្រើពែងដូចគ្នា​សម្រាប់រង្វាស់)
- ម្សៅដើមយីហ៊ុប ១ ស្លាបព្រាកាហ្វេ (cinnamon)
- ម្សៅកាកាវ ១ ស្លាបព្រាកាហ្វេ (cocoa optional)
នៅពេលដែលអ្នកលាយគ្រឿងផ្សំទាំងនេះបញ្ចូលគ្នា វានឹង​ផ្តល់អត្ថប្រយោជន៍​ដ៏អស្ចារ្យសម្រាប់សុខភាព។ ជាតិកាហ្វេអ៊ីន​ជួយក្នុង​ការ​ជម្រុញការ​រំលាយអាហារ​របស់អ្នក និងរក្សា​កម្រិតថាមពលឲ្យកាន់តែ​ប្រសើរឡើង។ ប្រភពខ្លាញ់ ដែលឲ្យ​រាងកាយ​របស់អ្នក​មានសុខភាពល្អ គឺប្រេងដូង។ លើសពី​នេះទៅទៀត ជាតិស្ករ​ដែលល្អបំផុត​ពីធម្មជាតិគឺ​ ទឹកឃ្មុំ ហើយ​ម្សៅ​ដើមយីហ៊ុប គឺជាសារធាតុជួយ​ដុតបំផ្លាញ​ជាតិខ្លាញ់​ពីធម្មជាតិ​ដ៏ល្អបំផុត។ 
ដូច្នេះសូមកុំភ្លេច​បន្ថែមមួយចំនួន​នៃល្បាយនេះ ប្រសិនបើអ្នក​ជ្រើសរើសយក​ការពិសារកាហ្វេមុន​គេបង្អស់​នៅ​ពេលព្រឹក។ វានឹងជួយអ្នកក្នុង​ការបង្កើនកម្រិតថាមពល​របស់អ្នក ហើយ​ជួយរាងកាយ​របស់អ្នកក្នុង​ការដុតបំផ្លាញជាតិ​ខ្លាញ់បានយ៉ាងល្អប្រសើរបំផុត។ 
ការណែនាំ និង ទិសដៅ៖
លាយគ្រឿងផ្សំទាំងអស់ឲ្យ​រលាយ​ចូលគ្នាសព្វល្អ រហូតអ្នក​ទទួលបាន​ល្បាយខាប់ៗ។ រក្សាវាទុកនៅ​ក្នុងពែងថ្មបិទ​គម្របវាឲ្យ​ជិត។ បន្ថែម ១-២ ស្លាបព្រា​កាហ្វេ​ចូលទៅក្នុង​កាហ្វេ​ពេលព្រឹក​របស់អ្នក រួចពិសារ​តាមដំណើរ។ ល្បាយនេះនឹងបង្កើនល្បឿន​ការរំលាយអាហារ​របស់អ្នក និងជួយអ្នក​ក្នុងការ​សម្រក់ទម្ងន់។ ហើយលើសពី​នេះទៅទៀតនោះ ល្បាយ​នេះ​នឹងជួយឲ្យ​កាហ្វេរបស់អ្នក​មានរសជាតិកាន់តែ​ពិសេសមួយ​កម្រិតទៀតផងដែរ៕
ដោយ៖ Brugn
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • របៀប​ឆុងកាហ្វេ ដើម្បីពិសារទៅឲ្យឆាប់ស្រក់ទម្ងន់