ទស្សនា ពិព័រណ៌ កាណូត អន្តរជាតិ នៅទីក្រុងវែនខៅវើ របស់ កាណាដា

វែនខៅវើ៖ ពិព័រណ៍ ទូក និង កាណូត កម្សាន្តជាលក្ខណៈឯកជន របស់អន្តរជាតិ ត្រូវបាន រៀបចំឡើងហើយ នៅទីក្រុង វែនខៅវើ របស់ប្រទេសកាណាដា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៦ ដោយមានក្រុមហ៊ុនល្បីៗ ជាច្រើននៅលើសកលលោក ចូលរួម។ នេះបើតាមការ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

ពិព័រណ៍ប្រចាំឆ្នាំ លើកទី ៥៤ នេះ មានដាក់តំាងបង្ហាញនូវ ទូក ឬកាណូត រាប់រយគ្រឿង មកពីក្រុមហ៊ុនល្បីៗ ទូទាំងសកលលោក និង នៅកាណាដា ផ្ទាល់ ដល់អតិតថិជន ជាពិសេស អ្នកមានជីវភាពធូរធារ ដែលចាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មី ដែលបំពាក់លើទូក កម្សាន្ត មានដូចជាប្រព័ន្ធសុវត្ថិភាពប្រសើរជាងមុន និង ល្បឿន ព្រមទាំងគុណភាពផងដែរ។

ប្រភេទទូក ដែលបាន និង កំពុងដាក់តាំងបង្ហាញនៅសាលពិព័រណ៍កណ្តាលទីក្រុង វែនខៅវើ នោះមានដូចជា ទូកកម្សាន្តខ្នាតតូច និង មធ្យម, ទូកសម្រាប់ស្ទូចត្រីលក្ខណៈគ្រួសារ, ម៉ូតូទឹក, ទូកល្បឿនលឿន និង ទូកប្រណិតៗ ជាច្រើនទៀត។

ចង់ដឹងថា ទូក ឬ កាណូត ទាំងនោះមានភាពឡូយឆាយ និង គួរឲ្យទាក់ទាញអារម្មណ៍ លោកអ្នកដូចម្តេចខ្លះ សូមទស្សនា រូបភាពនានាខាងក្រោមនេះ៖