ក្មេងស្រីម្នាក់ ឈ្នះប្រាក់ ៥ម៉ឺនដុល្លារ បន្ទាប់ពី បង្កើតឧបករណ៍ សាកថ្មទូរស័ព្ទ ដ៏ឆាប់រហ័ស

កាលីហ្វញ៉ា៖ ស្ត្រីវ័យក្មេង នៃរដ្ឋកាលីហ្វញ៉ាម្នាក់ បានឈ្នះពានរង្វាន់វិទ្យាសាស្រ្ត ៥០.០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការបង្កើតឧបករណ៍ "supercapacitor" ដែលអាចឲ្យទូរស័ព្ទ ដៃសាកថ្មពេញ ដោយប្រើរយៈពេលតែ  ២០វិនាទីតែប៉ុណ្ណោះ។

កញ្ញា Eesha Khare អាយុ១៨ឆ្នាំនៃវិទ្យាល័យ Saratoga រដ្ឋកាលីហ្វញ៉ា ត្រូវបានប្រគល់ពាន រង្វាន់អ្នកវិទ្យាសាស្រ្តវ័យក្មេង សម្រាប់ការបង្កើតឧបករណ៍សាកថ្មទូរស័ព្ទរហ័ស ដែលអាច ចំណាយពេលក្នុងរយៈពេលដ៏ខ្លីបំផុត ហើយវាអាចធ្វើការសាកថ្ម ទូរស័ព្ទបានដល់ទៅ ១០.០០០ដង ទើបអស់ប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ ការស្រាវជ្រាវ និងភាពច្នៃប្រឌិតរបស់នាង បានធ្វើឲ្យនាង ទទួលការអនុញ្ញាតឲ្យចូលធ្វើការ នៅក្នុងក្រុមហ៊ុនមួយកន្លែង ដែលមានឈ្មោះថា nanoscale ៕"

ក្មេងស្រីម្នាក់ ឈ្នះប្រាក់ ៥ម៉ឺនដុល្លារ បន្ទាប់ពី បង្កើតឧបករណ៍ សាកថ្មទូរស័ព្ទ ដ៏ឆាប់រហ័ស